Quick Link
  • ACC Acknowledgment
  • Ministry of Educaiton Youth & Sport Acknowledgment
  • Criteria of staff recruitment
  • Foundation committees
  • Principle and criteria of student selecting
  • Role and responsibility
  • Strategies
  • Principles of Transferring Credit
  • Foundation Structure
Strategy for collecting student
ព្រះរាជាណាចក្រកម្ពុជា
ជាតិ    សាសនា    ព្រះមហាក្សត្រ



ដេប៉ាតឺម៉ងឆ្នាំសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន

យុទ្ធសាស្ត្រស្រូបយកនិស្សិតសម្រាប់ឆ្នាំសិក្សាថ្នាក់មូលដ្ឋាន

សាកលវិទ្យាល័យមេគង្គកម្ពុជាប្រើយុទ្ធសាស្រ្ត ៣Ws (win to students, win to society, win to CMU)។ ជោគជ័យរបស់និស្សិតក្នុងការសិក្សាធ្វើឲ្យពួកគេមាន ភាពជោគជ័យក្នុងសង្គមការងារ ហើយ នឹងធ្វើឲ្យសាកលវិទ្យាលមេគង្គកម្ពុជាជោគជ័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ភាពជោគ​ជ័យនិងអនាគត ដ៏ឧត្តុង្គឧត្តមប្រកបដោយជំរើសនិងឱកាសស្មើភាពគ្នារបស់និស្សិតខ្មែរ គឺជាបំណង ប្រាថ្នារបស់សាកលវិទ្យាល័យមេគង្គកម្ពុជា តាមរយះយុទ្ធសាស្រ្តទាំងនេះ សាកលវិទ្យាល័យមេគង្គ កម្ពុជាបានផ្តោតលើការយកចិត្តទុកដាក់លើចំនុចសំខាន់មួយចំនួនដើម្បីធានាបាននូវការស្រូបយក និស្សិតសំរាប់ឆ្នាំសិក្សាថ្នាក់មូលដ្ឋានដូចតទៅ៖

១.ស្ថាបនាការជឿទុកចិត្តពីអ្នកសិក្សា

សាកលវិទ្យាល័យមេគង្គកម្ពុជាបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការវិនិយោគដ៏រឹងមាំ រវាងភាគីកម្ពុជា និង ជប៉ុនលើអគារផ្ទាល់ខ្លួនដែលជាសញ្ញាណមួយនៃការវិនិយោគយូរអង្វែង និង ស្ថាបនានូវការជឿទុកចិត្តពីអ្នកសិក្សានិងឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេ។ និស្សិតសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជានឹងមានស្ថេរភាពក្នុងចិត្ត ក្នុងជីវិតនៃការសិក្សាថាសាកលវិទ្យាល័យនឹងមិនរត់ចោលពួកគេទេ។

២. ផ្តល់ស្តង់ដារនៃការអប់រំកម្រិតអន្តរជាតិ

សាកលវិទ្យាល័យមេគង្គកម្ពុជា គឺជាសាកលវិទ្យាល័យទី១ ដែលនាំយកមកនូវវិធីសាស្ត្រ អប់រំកម្រិត អន្តរជាតិមកកម្ពុ ជា ដើម្បីជួយ អភិវឌ្ឍន៍ជាតិ និង ប្រកួតប្រជែងលើទីផ្សារ ពលកម្មអន្តរជាតិ សាកលវិទ្យាល័យមេគង្គកម្ពុជា មានជំនឿយ៉ាងមុតមាំថា និស្សិត ខ្មែរពិតជាមាន សមត្ថភាពអាចរៀនបន្តតាមកម្មវិធីស្តង់ដារ អន្តរជាតិ ដូចច្នេះហើយនិស្សិតដែលរៀននៅសាកលវិទ្យាល័យមេគង្គកម្ពុជា ពួកគេនឹងមានឱកាសទទួលនូវការ សិក្សាដែលមានគុណភាពតាមស្តង់ដារអន្តរជាតិ ឯកសារ សំភារៈ ឧបករណ៍សិក្សា កម្មវិធី សិក្សា វិធីសាស្ត្ររៀន និង បង្រៀន ដែលនិស្សិតនៅបរទេសរៀន ហើយមានសមត្ថភាពអាចរកការងារនៅជុំវិញ ពិភពលោក។

៣. ការធានាគុណភាពសម្រាប់និស្សិត

សិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា ធានាធ្វើឱ្យនិស្សិតចេះជំនាញមួយពិតប្រាកដ ព្រមទាំងភាសាអង់គ្លេស និង កុំព្យូទ័រក្នុងពេល ជាមួយគ្នា និស្សិត រឺ សិស្ស-និស្សិតទាំងអស់ សុទ្ធតែអាចចូលរៀន បានទោះបីជាពួកគេខ្លាំង ខ្សោយ ក្រ មាន អ្នកខេត្ត អ្នកក្រុង ឱ្យតែរៀនចប់នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ត្រូវតែមាន គុណភាព និង សមត្ថភាពពិតប្រាកដ ជំនាញដែលពួកគេបានជ្រើសរើស (Chosen Field) ភាសាអង់គ្លេស (English Language) កុំព្យូទ័រ (Computer) និង​ ភាពជាសហគ្រិន (Enterpeneuship) គឺជាអ្វីដែល សាកលវិទ្យាល័យ ធានាចំពោះនិស្សិត សញ្ញាបត្ររបស់សាកលវិទ្យាល័យមេគង្គកម្ពុជា គឺវាស់វែងដោយគុណភាពបួនខាងលើ ដើម្បីធានាបាននូវតម្លៃនៃការអប់រំ និង បំពេញនូវ តំលៃនៃការអប់រំនិងបំពេញបាននូវ លក្ខខណ្ឌទីផ្សារការងារក្នុងស្រុក ក៏ដូចជាបរទេស។ និស្សិតទាំងអស់ដែលរៀន នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដាច់ខាតត្រូវតែចេះភាសាអង់គ្លេស និង កុំព្យូទ័រ ទោះបីជាពួកគេមិនជ្រើសរើស យកជំនាញទាំងនេះក៏ដោយ។

៤. វិន័យក្នុងការសិក្សា និង ពេលប្រឡង

តាមរយៈបាវចនាថា ជាសាកលវិទ្យាល័យដែលយកចិត្តទុកដាក់ពីតម្លៃនៃការអប់រំ និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៅ សាកលវិទ្យាល័យមេគង្គកម្ពុជាទាំងអស់ គឺត្រូវប្រកាន់ភ្ជាប់ នូវបាវចនានេះពួកគេមករៀនមកបង្រៀន និង មកធ្វើការ ដើម្បីគុណភាព និង តម្លៃនៃការ អប់រំនៅកម្ពុជា តាមរយៈប្រកាន់ភ្ជាប់នូវវិន័យ តាមគោលការណ៍របស់សាកលវិទ្យាល័យ និស្សិតទាំងអស់ត្រូវតែ ស្លៀកពាក់ឯកសណ្ឋានជានិស្សិត នូវថ្ងៃដែលសាកលវិទ្យាល័យ កំណត់ អោយពាក់ប័ណ្ណសំគាល់ខ្លួន មករៀនទៀងទាត់ ធ្វើកិច្ចការដែលគ្រូដាក់អោយ។ អានឯកសារអោយបានច្រើនបន្ថែម ស្រាវជ្រាវជាប្រចាំ និង ប្រលងមួយមានភាពយុត្តិធម៌បំផុត គឺគ្មានការ លួចចំលង រឺទិញ ពិន្ទុគ្រូបានឡើយ។ អ្នកចេះគឺពិតជាចេះ អ្នកមិនចេះនឹងទទួលស្គាល់ ការពិតរបស់ខ្លួន និង មានឱកាសគ្រប់គ្រាន់ ដើម្បីធ្វើការប្រឹងប្រែងយកចិត្តទុកដាក់ឡើងវិញ ប្តូរវិធីសាស្ត្ររៀនរបស់ខ្លួន ហើយកែកំហុស កុំអោយហួសពេល កែលែងបាន។ និស្សិតទាំងអស់សុទ្ធតែ អាចចូលរៀនបានតែពួកគេមិនធានាថា រៀនចប់ រឺ អាចទទួលបាន សញ្ញាបត្រឡើយ បើពួកគេមិនចេះ រឺ មិនប្រឹងប្រែងរៀនសូត្រនោះ។

៥. ប្រព័ន្ធនៃការអប់រំ និង ការគ្រប់គ្រង

ជារៀងរាល់ឆ្នាំមុននឹងចូលរៀនក្នុងឆ្នាំសិក្សានិមួយៗ សាកលវិទ្យាល័យតែងតែ បើកថ្នាក់បំពាក់បំប៉ន ឬ តំរង់ទិស (Orientation Class) ដល់និស្សិត ដើម្បីអោយ ពួកគេយល់ពីរបៀបសិក្សានៅកម្រិតសាកលវិទ្យាល័យ ជាពិសេសលើកម្មវិធីសិក្សា និង ប្រព័ន្ធនៃការគ្រប់គ្រង របស់សាកលវិទ្យាល័យមេគង្គកម្ពុជា។ ការស្វ័យសិក្សា ជាមូលដ្ឋានចាំបាច់បំផុតសម្រាប់និស្សិត ហើយក្នុងវគ្គនេះក៏មានណែនាំអោយ និស្សិតយល់ពី របៀបកត់ត្រា (note taking) អាន (reading) សរសេរ (writing) ស្តាប់ (Listening) សង្ខេប (summarizing) ធ្វើបទបង្ហាញ (presentation) ពិភាក្សា (discussion) កិច្ចសហការ ជាក្រុម (group/team working) និង របៀបបង្រៀន របស់គ្រូនិមួយៗ ដូចជាម៉ោង Tutorial និង ការបង្រៀនបែបពិភាក្សា ឬ ម៉ោង Lecture. ការបង្រៀន ដោយឱ្យនិស្សិតប្រឹងប្រែងស្តាប់ និង កត់ត្រា និង ម៉ោង Terminology បង្រៀនពាក្យ បច្ចេកទេស ។ -ល-

៦. សេវា និង តម្រូវការនិស្សិត

និស្សិតទាំងអស់របស់សាកលវិទ្យាល័យមេគង្គកម្ពុជា សុទ្ធតែមានតម្លៃដូចគ្នា ទោះបីជាពួកគេមកពី ប្រភពផ្សេងៗគ្នាក៏ដោយ។ និស្សិតសុទ្ធតែទទួលបាននូវសេវា ដែលសាកលវិទ្យាល័យមាន ជាពិសេសពីការ ស្វាគមន៍ និង យកចិត្តទុកដាក់របស់បុគ្គលិក អ្នកគ្រប់គ្រង និង គ្រូ តាមជំនាញនិមួយៗ។ សេវាបណ្ណាល័យ បន្ទប់ ពិភាក្សា បន្ទប់លំហែ កាយ កន្លែងហាត់ប្រាណ និង លេងកីឡា សេវាកុំព្យូទ័រ និង អ៊ិនធឺណែតដោយឥគតិថ្លៃ E-Communication និង ការណាត់ជួបផ្ទាល់ ហើយនិង សេវាពិសេសផ្សេងៗទៀតដូចជា ភោជនីយដ្ឋាន និង អាគារលក់សំភារៈសិក្សាល្អ។

៧. ការផ្តល់អាហារូបករណ៍ដល់សិស្សពូកែ

សាកលវិទ្យាល័យមេគង្គកម្ពុជា មានបាវចនាថា គឺជាសាកលវិទ្យាល័យដែលយក ចិត្តទុកដាក់ពីតម្លៃនៃ ការអប់រំ។ តាមរយៈនេះសាកលវិទ្យាល័យតែងតែយកចិត្តទុកដាក់ ជានិច្ចលើការខិតខំប្រឹងប្រែង និង រៀនបានពូកែ របស់សិស្ស និស្សិត។ សាកលវិទ្យាល័យ បាននិងកំពុងគាំទ្រដល់កម្មវិធីរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ លើកម្មវិធីប្រឡងសិស្សពូកែទូទាំងប្រទេស ដើម្បីលើកទឹកចិត្តនិងផ្តល់កិត្តិយស ដល់អ្នកប្រឹងប្រែងរៀន និង រៀន បានពូកែ ក្នុងគោលបំណងទាក់ទាញឱ្យសិស្សនិស្សិត និង មហាជនស្រលាញ់ការសិក្សា សម្រាប់ជាប្រយោជន៍ ដល់ការអប់រំនៅកម្ពុជា។

៨. ការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ

សាកលវិទ្យាល័យមេគង្គកម្ពុជា បានយកចិត្តទុកដាក់ក្នុងការជួយអភិវឌ្ឍន៍សង្គមនិង ប្រទេសជាតិ ហើយ តែងតែធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ជា រៀងរាល់ឆ្នាំតាមចំនួន និង លទ្ធភាពជាក់ស្តែង ក្នុង ឆ្នាំសិក្សានីមួយៗ។ អាហារូបករណ៍នេះដើម្បីជួយសំរួលអោយសិស្សនិស្សិតខ្មែរមានឱកាសច្រើនចូលរៀននៅ កម្រិតសាកលវិទ្យាល័យ ជាពិសេសអ្នករៀនពូកែ ហើយក្នុងនោះអាទិភាពក៏ត្រូវបានផ្តល់ជូនផងដែរដល់សិស្ស និស្សិត ដែលមានស្ថានភាពគ្រួសារក្រីក្រ មកពីជនបទ ពីតំបន់ដាច់ស្រយាល និង ជាស្ត្រី។ បេក្ខជនទាំងអស់ត្រូវបំពេញនូវ លក្ខណៈវិនិច្ច័យ របស់ សាកលវិទ្យាល័យ មុនពេល ត្រូវបានផ្តល់អាហារូបករណ៍។

៩. ការលើកទឹកចិត្តដល់និស្សិតដែលរៀនបានពូកែតាមរយៈ “វេទិការជួបជាមួយនិស្សិតពូកែ និង កម្មវិធីផ្សេងៗ”

នៅរៀងរាល់ឆមាសក្នុងឆ្នាំសិក្សានីមួយៗ សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំកម្មវិធី ជជែកពិភាក្សាសំរាប់និស្សិតពូកែប្រចាំឆមាសនីមួយៗទៅលើប្រធានបទជាច្រើនដូចជា ការអប់រំ បរិស្ថាន។ល។ ក្នុងគោលបំណងលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រនិងយល់ ដឹងអំពីសង្គមនិងការរស់នៅ។ ហេតុដូច្នេះហើយសាកលវិទ្យាល័យបានបង្កើតកម្មវិធី និស្សិតរបស់សាកលវិទ្យាល័យមេគង្គកម្ពុជាស្ម័គ្រចិត្តដើម្បីសហគមន៍(CSVC)។ ម្យ៉ាងវិញទៀតសាកលវិទ្យាល័យមេគង្គកម្ពុជាបានបង្កើតមជ្ឈមណ្ឌល គាំទ្រដើម្បីឧត្តមភាពនៃការសិក្សាមេគង្គ(MASCE) ដើម្បីជួយនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ។

១០. កិច្ចសហប្រតិបត្តការជាតិ និង អន្តរជាតិ

សាកលវិទ្យាល័យមេគង្គកម្ពុជាមានកិច្ចសហការល្អជាមួយស្ថាប័នជាតិនិងអន្តរជាតិតួយ៉ាង ដូចជាមួយសមាគមគ្រឹះស្ថានអប់រំកម្ពុជា សមាគមអង្គការសហប្រជាជាតិនៃកម្ពុជា សមាគមអាវេចជ៉ូ ប៉ួសាំងហ្គាពួរ ជប៉ុន សាកលវិទ្យាល័យAssumption(ប្រទេសថៃ) សាកលវិទ្យាល័យLondon South Bank(ប្រទេសអង់គ្លេស) សាកលវិទ្យាល័យSourthen Cross(ប្រទេសអូស្រ្តាលី) និស្សិតរៀននៅសាកលវិទ្យាល័យមេគង្គកម្ពុជាមានឱកាសច្រើនទៅសិក្សានៅបរទេសដូចជាប្រទេសជប៉ុន ប្រទេសថៃ និង ប្រទេសអង់គ្លេសតាមរយះកម្មវិធីទស្សនកិច្ចសិក្សា(Study Tours) កម្មវិធីផ្លាស់ប្តូរនិស្សិត(Exchange Students) កម្មវិធីសិក្សារួមគ្នា(Twinning Programs)។

១១. លទ្ធផលនៃការបញ្ចប់ការសិក្សា

និស្សិតដែលរៀនចប់ពីសាកលវិទ្យាល័យមេគង្គកម្ពុជានឹង ៖

-យល់ខ្លួនឯងនិងអ្នកដទៃ ហើយអាចរក្សាទំនាក់ទំនងជាមួយគ្នា ប្រកបដោយអត្ថន័យ និង ការពេញចិត្ត
-ទទួលបានជំនាញច្បាស់លាស់ ក្នុងការទំនាក់ទំនង ការដោះស្រាយបញ្ហា និង ការសំរេចចិត្ត
-ទទួលបាននូវតម្លៃខាងផ្នែកស្មារតី និង សីលធម៌
-មានលទ្ធភាពរៀនពីបទពិសោធន៍ និង ការរុករកឃើញ ពីអ្នកមានបទពិសោធន៍ ហើយប្រើប្រាស់ចំណេះរបស់ខ្លួន ជាមធ្យោបាយ ដើម្បីរត់អោយទាន់ការប្រែប្រួលរបស់ ពិភពលោក
-ក្លាយជាអ្នកអនុវត្តន៏ ជាក់ស្តែង គឺមិនគ្រាន់តែមានតួនាទី ក្នុងការងារជំនាញ ហើយអាចបំរើការជា អ្នកដឹកនាំ ក្នុងជំនាញអាជីពរបស់ខ្លួន
-ជាអ្នកកាន់ការងារដ៏មានប្រយោជន៍ ជាអ្នកផលិត និង ជាធនធានដ៏មានចំណេះរបស់ សង្គម ហើយនិង ជាអ្នករួមចំណែក ស្ថាបនាសហគមន៍ និង ធ្វើឱ្យប្រសើរនូវបរិស្ថាន នៃការរស់នៅ
- ជាអ្នកមានជំនឿលើតម្លៃ និង ភាពថ្លៃថ្នូររបស់មនុស្ស តម្លៃគ្រួសារ និង មនសិការ ស្នេហាជាតិ
- ជាប្រភពធនធានមួយដែលមានប្រយោជន៍សម្រាប់ប្រទេស សង្គម និង ខ្លួនឯងផ្ទាល់
- ជាសហគ្រិនមួយដ៏មានប្រសិទ្ធភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

Cooperation
Assumption University Asiae University Southern Cross University London South Bank University
Assumption University
(Thailand)
Asiae University (Malaysia) Southern Cross University (Austradiva) London South Bank University(England)
Umass Lowell Nara Sangyo University Binus University Yang San College
Umass Lowell(USA) Nara Sangyo University(Japan) Binus University(Indonesia) Yang San College(Korea)
News & Events   All
Want more? Click here
›  You are here: Strategy for collecting student
© Cambodian Mekong University. All rights reserved. Design by IT Department.