បរិញ្ញាបត្រគណនេយ្យអំពីកម្មវិធីសិក្សា

ថ្នាក់បរិញ្ញាបត្រគណនេយ្យបង្កើតទ្បើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ការយល់ដឹងទូលំទូលាយនៅក្នុងវិជ្ជាជីវៈគណនេយ្យ និងអាចឲ្យនិសិ្សត ស្វែងយល់ពីចំណេះដឹងដែលជាទ្រឹស្តីសំខាន់ៗនៅក្នុងជំនាញផ្សេងៗ ទៀត។

លទ្ធផលនៃកម្មវិធីសិក្សា

-ទទួលបានចំណេះដឹងទូលំទូលាយជាប្រព័ន្ធ និងប្រទាក់ក្រទ្បាក្នុងវិជ្ជាជីវៈគណនេយ្យទាំងទ្រឹស្តី ទាំងការអនុវត្ត និងគោលការណ៍សំខាន់ៗ  ដែលពាក់ព័ន្ធ។

-ទទួលបានចំណេះដឹងក្នុងការគិត ការស្វែងយល់ វាយតម្លៃ និងធ្វើការសន្និដ្ឋានទៅលើព្រឹត្តិការណ៍  និងបញ្ហាដែលកើតមានទ្បើងនៅក្នុងវិស័យការងារ និងការរស់នៅ។

មុខវិជ្ជាសិក្សាសំខាន់ៗដែលផ្តល់ជូន

ជំនាញគណនេយ្យទូទៅ

1. Accounting Principles 1A

2. Accounting Principles 1B

3. Computerized Accounting System

ជំនាញគណនេយ្យថ្លៃដើម

1. Cost and Management Accounting 1

2. Cost and Management Accounting 2

ជំនាញពន្ធដារ និងហិរញ្ញវត្ថុ

1.Cambodian Taxation 1

2.Cambodian Taxation 2

3.Financial Accounting

4.Financial Reporting 1

5.Financial Reporting 2

6.Financial Management

7.Financial Statement Analysis

ជំនាញសវនកម្ម

1.Audit and Assurance 1

2.Audit and Assurance 2

ឱកាសការងារ

និស្សិតដែលសិក្សាបរិញ្ញាបត្រឯកទេសគណនេយ្យនៅសាកលវិទ្យាល័យ មេគង្គកម្ពុជា នឹងអាចធ្វើការនៅតាមស្ថាប័នរដ្ឋ និងឯកជន នានាដូចជា៖

១. ស្ថាប័នរដ្ឋ

     ដាក់ពាក្យប្រទ្បងប្រជែងក្របខណ្ឌរដ្ឋផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ

     នៅគ្រប់ស្ថាប័នឬក្រសួងនានាដូចជា៖

       – អគ្គនាយកដ្ឋានពន្ធដារ

       – អគ្គនាយកដ្ឋានគយ និងរដ្ឋាករ

       – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

       – អគ្គិសនីកម្ពុជា

       – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

       – និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត…។

២. ស្ថាប័នឯកជន

       –  បេឡាករ

       –  ជំនួយការគណនេយ្យករ

       –  គណនេយ្យករ

       –  មន្រ្តីរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

       –  អ្នកគ្រប់គ្រងគណនេយ្យ

       –  អ្នកវិភាគរបាយការណ៍ហិរញ្ញវត្ថុ

       –  អ្នករៀបចំបញ្ជីពន្ធដារ និងប្រកាសពន្ធ

       –  សវនករផ្ទៃក្នុង ឬសវនករឯករាជ្យ

       –  អ្នកកំណត់គោលគណនេយ្យ និងបទដ្ឋាន

       –  អ្នកវិភាគចំណាយ និងពិនិត្យថ្លៃដើម

       –  អ្នកគ្រប់គ្រងស្តុក

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22