នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣

សាកលវិទ្យាល័យមេគង្គបានរៀបចំកម្មវិធីអបអរសារទរទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់គណៈគ្រប់គ្រង និងមានការចូលរួមពីព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង និងសាស្ត្រាចារ្យ ព្រមទាំងនិស្សិត។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង៖

– រំលឹកគុណដល់សាស្រ្តាចារ្យទាំងអស់នៃសាកលវិទ្យាល័យមេគង្គកម្ពុជា

– បំផុសគំនិត និងណែនាំដល់និស្សិតអំពីអត្ថន័យនៃកម្មវិធីទិវាគ្រូបង្រៀន

– ការលើកទឹកចិត្តឱ្យនិស្សិតបន្តធ្វើការរំលឹកគុណគ្រូ

– បង្ហាញទឹកចិត្តរបស់និស្សិតចំពោះសាស្ត្រាចារ្យ

– ការបង្ហាញទឹកចិត្តរបស់សាស្ត្រាចារ្យចំពោះនិស្សិត និងការផ្តល់ឱវាទដល់និស្សិតឱ្យមានសីលធម៌វិជ្ជាជីវៈ ភាពអត់ធ្មត់ ការតស៊ូ និងការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ