Community

កម្មវិធីដាំកូនឈេីចំនួន៥០០ដើម ក្រោមប្រធានបទ យុវជនមួយរូប ដាំកូនឈើមួយដើម

សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីដាំកូនឈេីចំនួន៥០០ដើម ក្រោមប្រធានបទ “យុវជនមួយរូប ដាំកូនឈើមួយដើម” និងកម្មវិធីទស្សនៈកិច្ច សិក្សាស្វែងយល់អំពីកសិទេសចរណ៍ (កសិទេសចរណ៍ ម៉ុង ប្ញទ្ធី សែនជ័យ) ដែលមានទីតាំស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។ សម្រាប់និស្សិតដែលចង់ចូលរួមសូមទំនាក់ទំនងតាមរយៈ 081 272 221 /096 565 3878 /095 731 050

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជាបាននាំយកមូលនិធិពីការរៃអង្គាសថវិកាពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត

នៅថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជាបាននាំយកមូលនិធិពីការរៃអង្គាសថវិកាពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បានចំនួន ១ ៤០០ ០០០រៀល (មួយលានបួនសែនរៀន) ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងចូលរួមចំណែកក្នុងរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ការព្យាបាលជំងឺដល់កុមារកម្ពុជា។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលមានទឹកចិត្តសប្បុរសធម៌ ស្រលាញ់ និងគាំទ្រកិច្ចការមនុស្សធម៌របស់សាកលវិទ្យាល័យ មេគង្គកម្ពុជា។ សូមជូនពរដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីមង្គល វិបុលសុខ និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Read more ›

ដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតចំនួន៧៥នាក់ ទៅកាន់រោងចក្រ ខ្មែរប៉ែវើរីជីស

នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតចំនួន៧៥នាក់ ទៅកាន់រោងចក្រ ខ្មែរប៉ែវើរីជីស ( Khmer Beverages ) ក្នុងគោលបំណងចង់អោយនិស្សិតបានសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ក៏ដូចជាបានឃើញដោយផ្ទាល់ពីគ្រឿងចក្រ និងបច្ចេកវិទ្យាប្រើដើម្បីផលិត។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណ:គ្រប់គ្រង និងបុគ្គលិករោងចក្រ ខ្មែរប៉ែវើរីជីស ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងបានពន្យល់ណែនាំដល់និស្សិតយ៉ាងក្បោះក្បាយ អំពីសង្វាក់ផលិតកម្មរបស់រោងចក្រផ្ទាល់។

Read more ›

កម្មវិធីសិក្ខាសាលាស្តីពី យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍

កាលពីថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២២ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា  បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍” ដោយមានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយស៖ –  លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ –  លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា។ – លោក ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការរង និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា – លោក កាយ រិទ្ធី សាកលវិទ្យាធិការង និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំង អនុប្រធានក្រុមការងារស.ស.យ.ក ទីប្រឹក្សាយុវជន សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងនិស្សិតប្រមាណជា ៩០នាក់។ កម្មវិធីសិក្ខាសាលានេះ […]

Read more ›

ពិធីដាំកូនឈើ ចំនួន ៧០០ដើម ក្រោមប្រធានបទ៖ “រួមគ្នាដាំកូនឈើដើម្បីបរិស្ថាន និងទេសចរណ៍ធម្មជាតិ”

នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១   ខែសីហា ឆ្នាំ២០២២ យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំពិធីដាំកូនឈើ ចំនួន ៧០០ដើម ក្រោមប្រធានបទ៖ “រួមគ្នាដាំកូនឈើដើម្បីបរិស្ថាន និងទេសចរណ៍ធម្មជាតិ” ក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន  និងឯកឧត្តម ទិត វុទ្ធី អភិបាលរងជាតំណាងដ៏ខ្ពង់ខ្ពស់នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យមេគង្គកម្ពុជា យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាសហគមន៍ចំបក់ សរុបជិត ៣០០នាក់។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតី និងពង្រឹងសមត្ថភាព សិស្ស និស្សិត និងយុវជនក្នុងការឆ្លើយតបទៅនឹងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការដាំកូនឈើដើម្បីបង្កើនគម្របព្រៃឈើចូលរួមរក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វប្បធម៌ និងជម្រុញទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញ […]

Read more ›

យុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ “យុវជនម្នាក់ដាំកូនឈើ  ១ដើម”

នាព្រឹកថ្ងៃទី៩  ខែកក្កដា  ឆ្នាំ២០២២ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និង យុវជន ស.ស.យ.ក នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួមសហការរៀបចំយុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ “យុវជនម្នាក់ដាំកូនឈើ  ១ដើម” ដើម្បីចូលរួមអបអរសាទរ  រុក្ខទិវាជាតិ  ៩  កក្កដា  ២០២២  ក្រោមអធិបតីភាព  លោកជំទាវ  សោម  សេរីវឌ្ឍន៍  នាយិកា  នាយកដ្ឋានធនធានមនុស្ស  តំណាងលោកជំទាវ  ពុំ  ចន្ទីនី  អគ្គលេខាធិការ  កក្រក  និងមានការអញ្ជើញចូលរួមពី  លោក  ទៀង  សុគន្ធ  នាយកសាខា  កក្រក  ខេត្តកណ្ដាល  លោកស្រី  ផល  គុយនី  អភិបាលរងនៃគណៈអភិបាលស្រុកលើកដែក  លោក  លោកស្រី  មន្ដ្រីថ្នាក់កណ្ដាល  មន្ដ្រីប្រតិបត្តិសាខា  ក្រុមប្រឹក្សាឃុំ  ទីប្រឹក្សាយុវជន  លោកគ្រូ  អ្នកគ្រូ  យុវជន  កក្រក  យុវជន  និស្សិត  នៃសាកលវិទ្យាល័យមេគង្គកម្ពុជា  ជាតិកាយរឹទ្ធិកម្ពុជា  យុវជន  ស.ស.យ.ក  […]

Read more ›

កម្មវិធីតាំងពិព័រណ៍ និងប្រកួតម្ហូបអាហារ ខ្មែរ នៅខេត្តព្រះសីហនុ

កាលពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និស្សិតចំនួន ១០រូប និងសាស្ត្រាចារ្យ ដឹកនាំ ០១រូប នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមក្នុង “កម្មវិធីតាំងពិព័រណ៍ និងប្រកួតម្ហូបអាហារ ខ្មែរ” នៅខេត្តព្រះសីហនុដែលកម្មវិធីនេះមានដូចជា៖ -ការតាំងពិព័រណ៍ -ការប្រកួតចំណេះដឹងទូទៅទេសចរណ៍ ការប្រកួតចម្អិនអាហារ និងភេសជ្ជៈ – ការសម្តែងសិល្បៈ សាកលវិទ្យាល័យមេគង្គកម្ពុជាសូមសម្តែងនូវអំណរសាទរដល់និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជាដែលទទួលបាន “ជ័យលាភីលេខ២” ក្នុងការប្រកួតចម្អិនអាហារ ភេសជ្ជ: និងចំណេះដឹងទូទៅ ផ្នែកទេសចរណ៍នៅក្នុងកម្មវិធី “តាំងពិព័រណ៍ និងប្រកួតម្ហូបអាហារខ្មែរ”។  សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែលបានរៀបចំកម្មវិធីនេះឡើងដែលមិនត្រឹម តែបានធ្វើការផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិងពីវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែក៏បានជួយជំរុញដល់ការបណ្តុះបណ្តាលលើវិស័យទេសចរណ៍ថែមមួយកម្រិតទៀត តាមរយៈការលើកទឹកចិត្តនិស្សិតដែលសិក្សាលើជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ចទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួន និងរៀនសូត្រពីគ្នាទៅវិញទៅមក។ សាកលវិទ្យាល័យក៏សូមថ្លែងអំណរ គុណដល់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុផងដែរនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុងការទទួលនិស្សិត និងសាស្រ្តាចារ្យអំឡុងពេលស្នាក់នៅក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យមានការប្រារព្ធនូវកម្មវិធីដ៏មានសារប្រយោជន៍នេះ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមក្នុងការផ្តល់ជូនជ័យលាភីដល់ក្រុមនិស្សិត។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តម គួច ចំរើន និងលោក តាំង សុចិត្តគ្រឹស្នា […]

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជាបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

ថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២២ សាកលវិទ្យាល័យមេគង្គកម្ពុជាបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារយុវជនកាកបាទក្រហម និងក្រុមការងារយុវជន ស.ស.យ.កប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ដូសជម្រុញ) ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។

Read more ›

ការផ្តល់ការបំពាក់ក្តាខៀនកញ្ចក់ចំនួនពីរ ជូនដល់វិទ្យាល័យព្រែកស្លែង

សាកលវិទ្យាល័យមេគង្គកម្ពុជាបានផ្តល់ការបំពាក់ក្តាខៀនកញ្ចក់ចំនួនពីរ ជូនដល់វិទ្យាល័យព្រែកស្លែង ដែលមានទីតាំងស្ថិតនៅ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​ ការឧបត្ថម្ភក្តាខៀនកញ្ចក់នេះ  ដេីម្បីចូលរួមបង្កលក្ខណៈងាយស្រួល ដែលឆ្លើយតបដល់កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សនៃវិទ្យាល័យព្រែកស្លែង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

Read more ›

SUBSCRIBE TO OUR NEWSLETTER