🇰🇭 ទឹកចិត្តខ្មែរជួយខ្មែរ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែក 🇰🇭
ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
តំណាងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ថវិកាចំនួន ១,០០០,០០០ រៀល អង្ករចំនួន ១,០០០ គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៣០ កេស
ប្រគល់ជូនដល់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមឧបត្ថម្ភ និងជួយសម្រាលការលំបាកជូនដល់បងប្អូនជនភៀសសឹក ក្នុងស្មារតីខ្មែរតែមួយ។





