COMMUNITY & NEWS

សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា

នៅថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធី “សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា” ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងឯកឧត្តមសាកលវិទ្យាធិការ ព្រមទាំង សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងអតីតនិស្សិត យុវជនស.ស.យ.ក ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងអបអរសាទរចូលឆ្នាំថ្មី ចូលរួមលើកកម្ពស់និងថែរក្សាវប្បធម៌ និងបង្កើនការសាមគ្គីភាពរវាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។ កម្មវិធីសង្ក្រាន្តគ្រួសារមេគង្គកម្ពុជាមាន៖ – ពិធីសូត្រមន្ត – លេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ វាយក្អម ទាញព្រ័ត្រ លាក់កន្សែង។ល។ – ការច្រៀងចាប៉ីដងវែង – របាំត្រុដិ របាំគែន របាំរស្មីដួងចន្ទ និងសិល្បៈជាច្រើនទម្រង់ទៀត។

Read more ›

ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានអញ្ជើញចូលរួមក្នុង “ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត”។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងសាខាទាំង២៥ ព្រមទាំងប្រធានកិត្តិយស ទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ។

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជា បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់ ក្រសួងអប់រំ យុវជន និងកីឡា

🇰🇭 ទឹកចិត្តខ្មែរជួយខ្មែរ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែក 🇰🇭 ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តំណាងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ថវិកាចំនួន ១,០០០,០០០ រៀល អង្ករចំនួន ១,០០០ គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៣០ កេស ប្រគល់ជូនដល់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមឧបត្ថម្ភ និងជួយសម្រាលការលំបាកជូនដល់បងប្អូនជនភៀសសឹក ក្នុងស្មារតីខ្មែរតែមួយ។

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជា អំពាវនាវរកជំនួយជួយជនភៀសសឹក

ខ្មែរសាមគ្គី “រួមគ្នាក្នុងគ្រាលំបាក” សាកលវិទ្យាល័យមេគង្គកម្ពុជា អំពាវនាវរកជំនួយជួយជនភៀសសឹក នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យមេគង្គកម្ពុជា បានធ្វើការអំពាវនាវដល់ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកា ដើម្បីចូលរួមចំណែករំលែកនូវការលំបាករបស់ជនភៀសសឹក និងរាជរដ្ឋាភិបាល។ ក្នុងនោះ យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានធ្វើការរៃអង្គាសថវិកា តាមរយៈការចុះទៅតាមបន្ទប់រៀន និង រៀបចំកន្លែងប្រចាំការទទួលថវិកានៅក្នុងបរិវេនសាកលវិទ្យាល័យ ផងដែរ។

Read more ›

“ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” នៃសាកលវិទ្យាល័យមកពីប្រទេសឥណ្ឌា

ថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួម “ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” ដែលរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងមានតំណាងសាកលវិទ្យាល័យធំៗរបស់ឥណ្ឌាចំនួន១៥ អញ្ជើញចូលរួម។ ពិព័រណ៍នេះមានគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន ការតម្រង់ទិស និងការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា ដើម្បីជាការចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួមកម្មវិធី “ចុះសួរសុខទុក្ខ និងនាំយក នូវសម្ភារប្រើប្រាស់ជូនជនភៀសសឹកចំនួន ៤,០០០គ្រួសារ”

នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួមកម្មវិធី “ចុះសួរសុខទុក្ខ និងនាំយក នូវសម្ភារប្រើប្រាស់ជូនជនភៀសសឹកចំនួន ៤,០០០គ្រួសារ” រៀបចំដោយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានទីតាំងនៅវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សាកលវិទ្យាល័យមេគង្គកម្ពុជា មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ ព្រមទាំងយុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមថវិកាជួយដល់ជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរមានដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា កុំបីឃ្លៀងឃ្លាតឡើយ។

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជា ឧបត្ថម្ភថវិកា ១.០០០.០០០ រៀល ជូនកាកបាទក្រហមកម្ពុជា

សាកលវិទ្យាល័យមេគង្គកម្ពុជា ឧបត្ថម្ភថវិកា ១.០០០.០០០ រៀល ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់គ្រួសារជនភៀសសឹក។ ថវិកាដែលផ្តល់ជូននេះមានការចូលរួមឧបត្ថមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។

Read more ›

ពិធីថែទាំនិងដាំកូនឈើចំនួន៥០០ដើម ក្រោមប្រធានបទ “យើងរួមគ្នាដាំដើមឈើ ដើម្បីបរិស្ថាន វប្បធម៌ និងទេសចរណ៍ធម្មជាតិ” នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

នៅថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្លឹបយុវជនប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានសហការជាមួយកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានរៀបចំពិធីថែទាំនិងដាំដើមឈើចំនួន៥០០ដើម ក្រោមប្រធានបទ “យើងរួមគ្នាដាំដើមឈើ ដើម្បីបរិស្ថាន វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឧកញ៉ា អគ្គមហាឧបាសិកា ធម្មបណ្ឌិតពុទ្ធសាសនូបត្ថម្ភក៍ ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា និងឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំងមានការចូលរួមពី មន្ត្រីកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ មន្ត្រីនៃមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា យុវជនសសយក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាប្រមាណជាង២៥០នាក់។ ពិធីដើមឈើនេះ បានរៀបចំឡើងនៅក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ)។ បញ្ជាក់៖ កូនឈើ៥០០ដើម […]

Read more ›

SUBSCRIBE TO OUR NEWSLETTER