នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួមកម្មវិធី “ចុះសួរសុខទុក្ខ និងនាំយក នូវសម្ភារប្រើប្រាស់ជូនជនភៀសសឹកចំនួន ៤,០០០គ្រួសារ” រៀបចំដោយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានទីតាំងនៅវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សាកលវិទ្យាល័យមេគង្គកម្ពុជា មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ ព្រមទាំងយុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមថវិកាជួយដល់ជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ។
សាកលវិទ្យាល័យមេគង្គកម្ពុជា សូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរមានដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា កុំបីឃ្លៀងឃ្លាតឡើយ។








