ថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួម “ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” ដែលរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងមានតំណាងសាកលវិទ្យាល័យធំៗរបស់ឥណ្ឌាចំនួន១៥ អញ្ជើញចូលរួម។
ពិព័រណ៍នេះមានគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន ការតម្រង់ទិស និងការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា ដើម្បីជាការចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស

