បរិញ្ញាបត្រគ្រប់គ្រង


អំពីកម្មវិធីសិក្សា

បរិញ្ញាបត្រឯកទេសពាណិជ្ជកម្មអន្តរជាតិត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឲ្យនិស្សិតនូវមូលដ្ឋានគ្រឹះសំខាន់ៗនៅក្នុងពាណិជ្ជកម្មរួមទាំងការអភិវឌ្ឍនិស្សិតនូវចំណេះដឹង និងចេះពីរបៀបដោះស្រាយនូវកត្តាប្រឈម             ផ្សេងៗក្នុងបរិយាកាសពាណិជ្ជកម្មជាសកល។ កម្មវិធីនេះរៀបចំឡើងដើម្បីជួយសម្រួលដល់និស្សិតក្នុងការអភិវឌ្ឍនូវគោលដៅរបស់ពួកគេក្នុងការទទួលបានចំណេះដឹង និងជំនាញដើម្បីក្លាយជាអ្នកឯកទេសខាងពាណិជ្ជកម្ម ក្នុងទីផ្សារអន្តរជាតិ។

លក្ខណៈពិសេសនៃកម្មវិធីសិក្សា

ការសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសពាណិជ្ជកម្មអន្តរជាតិនេះផ្តល់ឲ្យនិស្សិតនូវ៖

– ទ្រឹស្តីនិងជំនាញអនុវត្តចម្បងៗសម្រាប់អ្នកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនាពេលបច្ចុប្បន្ន

– ពុទ្ធិផ្នែកពាណិជ្ជកម្មសំខាន់ៗ ដែលធ្វើឲ្យនិស្សិតបង្ហាញនូវយុទ្ធសាស្ត្រជំនាញក្នុងការវិភាគ និង

លទ្ធភាពរបស់និស្សិតក្នុងការអនុវត្តចំណេះដឹង ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មក្នុងនាមជាអ្នកគ្រប់គ្រងប្រកបដោយសមត្ថភាព

– ទ្រឹស្តីដែលទទួលបានពីការសិក្សាមកអនុវត្តតាមរយៈការចុះកម្មសិក្សាជាមួយក្រុមហ៊ុនផ្សេងៗ

លទ្ធផលនៃកម្មវិធីសិក្សា

ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសពាណិជ្ជកម្មអន្តរជាតិនិស្សិតនឹង

ទទួលបាននូវ៖

– ការអនុវត្តការគិតលើការស្រាវជ្រាវ វិភាគ និងការដោះស្រាយបញ្ហានៃអាជីវកម្ម

– ជំនាញក្នុងការទំនាក់ទំនងដែលមានប្រសិទ្ធភាព និងសមត្ថភាពធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព

– ការកត់សម្គាល់ ការពិចារណាផ្នែកសីលធម៌ ច្បាប់ និងសង្គមនៅក្នុងស្ថានភាពអាជីវកម្មស្មុគ្រស្មាញ

– ការស្វែងយល់អំពីបរិយាកាសជាសកល បរិយាកាសសេដ្ឋកិច្ច សីលធម៌និងច្បាប់នៃអាជីវកម្មសម័យថ្មី

-ការកំណត់និងអនុវត្តភាពជាអ្នកដឹកនាំ កត្តាជំរុញទឹកចិត្ដ និងគុណភាពដែលចាំបាច់ដើម្បីសម្រេចគោលដៅរបស់អង្គភាព

-ការត្រួតពិនិត្យ ការវាយតម្លៃប្រសិទ្ធភាពនៃដំណើរការកម្មវិធី និងលទ្ធផលនៃការគ្រប់គ្រង។

ឱកាសការងារ

-ប្រធានគ្រប់គ្រងការអភិវឌ្ឍអាជីវកម្ម

-ប្រធានគ្រប់គ្រងផលិលផលអន្តរជាតិ

-ប្រធានគ្រប់គ្រងការនាំចេញ-នាំចូល

-អ្នកវិភាគគ្រប់គ្រងអន្តរជាតិ

រយៈពេលនៃការសិក្សា ៤ឆ្នាំ

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22