News

សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា

នៅថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធី “សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា” ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងឯកឧត្តមសាកលវិទ្យាធិការ ព្រមទាំង សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងអតីតនិស្សិត យុវជនស.ស.យ.ក ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងអបអរសាទរចូលឆ្នាំថ្មី ចូលរួមលើកកម្ពស់និងថែរក្សាវប្បធម៌ និងបង្កើនការសាមគ្គីភាពរវាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។ កម្មវិធីសង្ក្រាន្តគ្រួសារមេគង្គកម្ពុជាមាន៖ – ពិធីសូត្រមន្ត – លេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ វាយក្អម ទាញព្រ័ត្រ លាក់កន្សែង។ល។ – ការច្រៀងចាប៉ីដងវែង – របាំត្រុដិ របាំគែន របាំរស្មីដួងចន្ទ និងសិល្បៈជាច្រើនទម្រង់ទៀត។

Read more ›

“ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” នៃសាកលវិទ្យាល័យមកពីប្រទេសឥណ្ឌា

ថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួម “ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” ដែលរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងមានតំណាងសាកលវិទ្យាល័យធំៗរបស់ឥណ្ឌាចំនួន១៥ អញ្ជើញចូលរួម។ ពិព័រណ៍នេះមានគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន ការតម្រង់ទិស និងការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា ដើម្បីជាការចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជា ឧបត្ថម្ភថវិកា ១.០០០.០០០ រៀល ជូនកាកបាទក្រហមកម្ពុជា

សាកលវិទ្យាល័យមេគង្គកម្ពុជា ឧបត្ថម្ភថវិកា ១.០០០.០០០ រៀល ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់គ្រួសារជនភៀសសឹក។ ថវិកាដែលផ្តល់ជូននេះមានការចូលរួមឧបត្ថមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។

Read more ›

អបអរសាទរពិធីសំណេះសំណាល​ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា

នាថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ អបអរសាទរពិធីសំណេះសំណាល​ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ នៅមណ្ឌលសន្និបាត​ និងអន្តរជាតិជ្រោយចង្វារ​ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ក៏មានការចូលរួមពី ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន៤រូប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាសរុប១៣២រូប។

Read more ›

ពិធីវាយតម្លៃគុណភាពអប់រំ នៃគណៈកម្មការធានាគុណភាពអប់រំនៃកម្ពុជា

ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សានៃគណៈកម្មការធានាគុណភាពអប់រំនៃកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមមន្ត្រីវាយតម្លៃបានធ្វើការបូកសរុបបិទបញ្ចប់ដំណើរការវាយតម្លៃនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងនូវចំណុចល្អៗជាច្រើនដែលសាកលវិទ្យាល័យបានអនុវត្ត និងបានផ្តល់អនុសាសន៍ល្អៗបន្ថែមទៀត ដើម្បីឱ្យសាកលវិទ្យាល័យបន្តធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនាពេលខាងមុខ។ តាងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត មានសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត សោម រតនា និងក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាដែលបានចុះវាយតម្លៃគុណភាពអប់រំនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងមានវិជ្ជាជីវៈខ្ពស់។ សូមថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត អតីតនិស្សិត និងនិយោជកដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមផ្តល់ធាតុចូលក្នុងដំណើរការវាយតម្លៃនេះ។

Read more ›

ការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ

គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សានៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជូនសាស្រ្តាចារ្យ ក្រោមប្រធានបទ “ការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ ជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងទ្រឹស្តី Bloom’s Taxonomy” ដែលមានការអញ្ជើញជាអធិបតីភាពពីសំណាក់លោកសាកលវិទ្យាធិការ និងការអញ្ជើញចូលរួមពីលោកសាកលវិទ្យាធិការរង ប្រធាន-អនុប្រធានគណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងសាស្រ្តាចារ្យនៃមហាវិទ្យាល័យទាំងប្រាំ កាលពីថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ សិក្ខាសាលានេះមានគោលបំណង៖ -ផ្សព្វផ្សាយពីចក្ខុវិស័យ បេសកម្ម និងគោលបំណងរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា -បង្ហាញពីការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ ជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងទ្រឹស្តី Bloom’s Taxonomy

Read more ›

កម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិត ដែលបានបញ្ចប់ដោយជោគជ័យនូវការសិក្សាវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស និងវគ្គត្រៀមខ្លួនសម្រាប់អាជីពការងារ

នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិត ដែលបានបញ្ចប់ដោយជោគជ័យនូវការសិក្សាវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស និងវគ្គត្រៀមខ្លួនសម្រាប់អាជីពការងារ ក្រោមអធិបតីភាព លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ និងសាស្រ្តាចារ្យឧទ្ទេសនៃកម្មវិធីខាងលើ។ គោលបំណងនៃកម្មវិធីនេះ៖ -លើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បញ្ចប់វគ្គបណ្តុះបណ្តាល -ចែករំលែកគន្លឹះ និងបទពិសោធន៍សំខាន់ៗ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមានវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស ដូចជា វគ្គ I Can English Program វគ្គវិញ្ញាបនបត្រឯកទេសភាសាអង់គ្លេស (English Diploma) វគ្គភាសាអង់គ្លេសសម្រាប់អ្នកទាំងអស់គ្នា (English for Everyone Program) ដែលវគ្គទាំងអស់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះភាសាអង់គ្លេស ជូននិស្សិត និងអភិវឌ្ឍន៍បន្ថែមនូវការប្រើប្រាស់ ភាសាអង់គ្លេសរបស់និស្សិត ឱ្យកាន់តែល្អប្រសើរ។

Read more ›

កម្មវិធីដាំកូនឈេីចំនួន៥០០ដើម ក្រោមប្រធានបទ យុវជនមួយរូប ដាំកូនឈើមួយដើម

សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីដាំកូនឈេីចំនួន៥០០ដើម ក្រោមប្រធានបទ “យុវជនមួយរូប ដាំកូនឈើមួយដើម” និងកម្មវិធីទស្សនៈកិច្ច សិក្សាស្វែងយល់អំពីកសិទេសចរណ៍ (កសិទេសចរណ៍ ម៉ុង ប្ញទ្ធី សែនជ័យ) ដែលមានទីតាំស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។ សម្រាប់និស្សិតដែលចង់ចូលរួមសូមទំនាក់ទំនងតាមរយៈ 081 272 221 /096 565 3878 /095 731 050

Read more ›

SUBSCRIBE TO OUR NEWSLETTER