នៅថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធី “សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា” ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងឯកឧត្តមសាកលវិទ្យាធិការ ព្រមទាំង សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងអតីតនិស្សិត យុវជនស.ស.យ.ក ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងអបអរសាទរចូលឆ្នាំថ្មី ចូលរួមលើកកម្ពស់និងថែរក្សាវប្បធម៌ និងបង្កើនការសាមគ្គីភាពរវាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។ កម្មវិធីសង្ក្រាន្តគ្រួសារមេគង្គកម្ពុជាមាន៖

– ពិធីសូត្រមន្ត

– លេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ វាយក្អម ទាញព្រ័ត្រ លាក់កន្សែង។ល។

– ការច្រៀងចាប៉ីដងវែង

– របាំត្រុដិ របាំគែន របាំរស្មីដួងចន្ទ និងសិល្បៈជាច្រើនទម្រង់ទៀត។