ខ្មែរសាមគ្គី “រួមគ្នាក្នុងគ្រាលំបាក”

សាកលវិទ្យាល័យមេគង្គកម្ពុជា អំពាវនាវរកជំនួយជួយជនភៀសសឹក

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥

សាកលវិទ្យាល័យមេគង្គកម្ពុជា បានធ្វើការអំពាវនាវដល់ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកា ដើម្បីចូលរួមចំណែករំលែកនូវការលំបាករបស់ជនភៀសសឹក និងរាជរដ្ឋាភិបាល។ ក្នុងនោះ

យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានធ្វើការរៃអង្គាសថវិកា តាមរយៈការចុះទៅតាមបន្ទប់រៀន និង រៀបចំកន្លែងប្រចាំការទទួលថវិកានៅក្នុងបរិវេនសាកលវិទ្យាល័យ ផងដែរ។