លិខិតថ្លែងអំណរគុណចំពោះលោក អ៊ីង ប៉ូលរតនៈ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន រដ្ឋបាលព្រៃឈើ
សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណ ចំពោះលោក អ៊ីង ប៉ូលរតនៈ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន រដ្ឋបាលព្រៃឈើ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដើមឈើចំនួន២០០ដើម ក្នុងពិធីថែទាំនិងដាំដើមឈើចំនួន ៥០០ដើម ក្រោមប្រធានបទ “យើងរួមគ្នាដាំដើមឈើ ដើម្បីបរិស្ថាន វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ដែលនឹងប្រារព្វធ្វើនៅថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន រដ្ឋបាលព្រៃឈើ កុំបីឃ្លៀងឃ្លាតឡើយ។








