នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ យុវជនកាកបាទក្រហម និងយុវជនស.ស.យ.ក នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបាននាំយកមូលនិធិពីការរៃអង្គាសថវិកាពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បានចំនួន ១ ១០០ ០០០រៀល (មួយលានមួយសែនរៀល) ជូនមន្ទីរពេទ្យគន្ធបុប្ផា។

សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលមានទឹកចិត្តសប្បុរសធម៌ ស្រលាញ់ និងគាំទ្រកិច្ចការមនុស្សធម៌របស់សាកលវិទ្យាល័យ មេគង្គកម្ពុជា។

សូមជូនពរដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីមង្គល វិបុលសុខ និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។