ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥

គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព” ( Solidarity March) ពីកោះពេជ្រ ទៅវិមានឯករាជ្យ។​ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ និងក្តីស្រលាញ់របស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារខ្សែបន្ទាត់ព្រំដែន។