ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំពិធីសូត្រមន្តក្នុងកម្មវិធី “សង្រ្កាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា” ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តម បាន ថេរ៉ូ និងឯកឧត្តមបណ្ឌិត វ៉ាន់ ច័ន្ទតារា ឯកឧត្តមសាកលវិទ្យាធិការ ប៊ុន្នី វឌ្ឍនៈ បញ្ញា ព្រមទាំង សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និស្សិតនិងអតីតនិស្សិត យុវជនកាកបាទក្រហម និងយុវជនស.ស.យ.ក។

កម្មវិធីសង្រ្កាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា៖

– ពិធីសូត្រមន្ត

– លេងល្បែងប្រជាប្រិយខ្មែរ

– សម្តែងរឿង

– របាំជូនពរ

– ច្រៀង និងរាំកម្សាន្ត

– និងមានកម្មវិធីផ្សេងៗជាច្រើនទៀត។