កម្មវិធីសិក្ខាសាលាស្តីពី យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍
កាលពីថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍” ដោយមានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយស៖ – លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ – លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា។ – លោក ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការរង និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា – លោក កាយ រិទ្ធី សាកលវិទ្យាធិការង និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំង អនុប្រធានក្រុមការងារស.ស.យ.ក ទីប្រឹក្សាយុវជន សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងនិស្សិតប្រមាណជា ៩០នាក់។ កម្មវិធីសិក្ខាសាលានេះ […]








