សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំកម្មវិធីការអប់រំនិងបរិស្ថាន
ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្លឹបកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំកម្មវិធីការអប់រំនិងបរិស្ថានដោយបានដឹកនាំយុវជនកាកបាទក្រហមចំនួន ៥០នាក់ ទៅចូលរួមក្នុងពិធីបើកបវេសនកាលនៃសាលាបឋមសិក្សារលៀក ដែលមានទីតាំងនៅ ភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យុវជនកាកបាទក្រហមបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ១. ការធ្វើបទបង្ហាញទៅលើប្រធានបទចំនួនបី -ប្រធានបទទី១៖ អំពីបញ្ហាបរិស្ថាន -ប្រធានបទទី២៖ អនាម័យខ្លួនប្រាណ -ប្រធានបទទី៣៖ គុណតម្លៃនៃការអប់រំ ២.ការដាំកូនដើមឈើ ដូចជា ក្រញូង៣០ដើម បេង១០ដើម ធ្នង់១០ដើម និងដាំផ្កាដើម្បីលម្អបរិវេណសាលា។ ៣.ជូនអំណោយដល់លោកគ្រូអ្នកគ្រូចំនួន១០នាក់ និងចែកជូនសម្ភារៈសិក្សាមួយចំនួនជូនដល់សិស្សានុសិស្សចំនួន ២១០នាក់ រួមមាន៖ -សៀវភៅសរសេរ ៤២០ក្បាល -សៀវភៅតូច ៨៤០ក្បាល -ប៊ិច ២១០ដើម -ខ្មៅដៃ ២១០ដើម -ជ័រលុប ២១០ដុំ -បន្ទាត់ ២១០ឈុត និងសម្ភារៈកីឡាមួយចំនួនទៀត ។ ៤.ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តកំពង់ចាមចំនួន ២កន្លែង រមណីយដ្ឋានធម្មជាតិភ្នំប្រុសភ្នំស្រី និងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទនគរបាជ័យ។ កម្មវិធីនេះ […]







