លក្ខណៈពិសេសនៃកម្មវិធីសិក្សា

ការបណ្ដុះបណ្តាលនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ស្របតាមកម្មវិធីសិក្សាជាតិនិងអន្តរជាតិ ដែលប្រើប្រាស់សៀវភៅនិងឯកសារជាភាសាអង់គ្លេសជាមួយប្រព័ន្ធបង្រៀនជាភាសាខ្មែរនិងភាសាអង់គ្លេស ក្នុងពេលតែមួយប្រកបដោយភាពហ្មត់ចត់ តឹងរឹង ជាមួយទស្សនៈវិស័យនៃភាពជាអ្នកដឹកនាំនិងភាពជា សហគ្រិននឹងធ្វើឲ្យនិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជានឹងទទួលបានឯកទេស មួយពិតប្រាកដ ព្រមទាំងភាសាអង់គ្លេស និងកុំព្យូទ័ររដ្ឋបាលក្នុងពេលតែមួយ រួមផ្សំនឹងក្រមសីលធម៌ វិជ្ជាជីវៈ ភាពអត់ធ្មត់ ការតស៊ូ និងការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទួលខុសត្រូវ។ និស្សិតដែលសិក្សា នៅសាកលវិទ្យាល័យមេគង្គកម្ពុជានឹងទទួលបាននូវកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និង កម្មវិធីរៀនភាសាសម្រាប់ការប្រឡងតាមប្រព័ន្ធធ្វើតេស្តភាសាអង់គ្លេសលក្ខណៈអន្តរជាតិ (IELTS) ដើម្បី ធ្វើឲ្យនិស្សិតដែលបញ្ចប់ការសិក្សាមានសមត្ថភាពធ្វើការនៅក្នុងស្ថាប័នជាតិនិងអន្តរជាតិក៏ដូចជាការបន្ត ការសិក្សានិងប្រឡងប្រជែងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

សាកលវិទ្យាល័យមេគង្គកម្ពុជាមានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ដៃគូនៅបណ្តាប្រទេសជាច្រើន ដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន ចិន កូរ៉េ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ដែលផ្ដល់ឱកាសដល់និស្សិតចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាវប្បធម៌ ឬសិក្ខាសាលាអន្តរជាតិនិងជាពិសេសទៅទៀតនិស្សិតកំពុងសិក្សាឬបានបញ្ចប់ការសិក្សាអាចបន្តការសិក្សា នៅសាកលវិទ្យាល័យដៃគូបាន។