បរិញ្ញាបត្រគ្រប់គ្រងធនធានមនុស្សអំពីកម្មវិធីសិក្សា

ថ្នាក់បរិញ្ញាបត្រឯកទេសគ្រប់គ្រងធនធានមនុស្សគឺជាឯកទេសមួយដែល សង្កត់ធ្ងន់ទៅលើមុខងារក្នុងការគ្រប់គ្រងធនធានមនុស្សហើយឯកទេសនេះ ក៏បង្រៀនពីវិធីក្នុងការស្វែងរកធនធានមនុស្សប្រកបទៅដោយសមត្ថភាព ការបណ្តុះបណ្តាលបុគ្គលិក និងវិភាគពីអត្ថប្រយោជន៍។   បរិញ្ញាបត្រ  ឯកទេស គ្រប់គ្រងធនធានមនុស្សក៏ជាមូលដ្ឋានគ្រឹះនៃអាជីវកម្មដែលមានទំនាក់ ទំនងយ៉ាងស៊ីជម្រៅទៅនឹងការសិក្សាហើយនិងការអនុវត្តទៅលើចំណេះដឹងជំនាញដែលទាក់ទងទៅនឹងទំនួលខុសត្រូវនៅកន្លែងធ្វើការ។

លទ្ធផលនៃកម្មវិធីសិក្សា

– ពន្យល់ពីយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍ ការពិភាក្សា​ វាយតម្លៃទំនាក់ទំនងអាជីវកម្ម និងយុទ្ធសាស្ត្រធនធានមនុស្ស

– បកស្រាយពីផលប៉ះពាល់របស់កត្តាច្បាប់ នយោបាយ វប្បធម៌ និងសេដ្ឋកិច្ចទៅលើការគ្រប់គ្រងធនធានមនុស្សជាសកល

– បកស្រាយពីរបៀបរៀបចំការងារ និងកំណត់ពីលក្ខណៈរបស់ការងារនីមួយៗរួមនឹង​សមាសធាតុនៃការពិពណ៌នាពីការងារ

– ធ្វើការជ្រើសរើសបុគ្គលិក បណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក

-​ ធ្វើជាដៃគូក្នុងអាជីវកម្មលក្ខណៈជាតិ និងអន្តរជាតិ ។

ឱកាសការងារ

វិជ្ជាជីវៈជាអ្នកគ្រប់គ្រងធនធានមនុស្សបានក្លាយជាដៃគូយុទ្ធសាស្រ្តយ៉ាងសំខាន់ជាមួយអ្នកគ្រប់គ្រងតាមផ្នែកនីមូយៗក្នុងការសម្រេចឲ្យបាននូវគោលដៅរួមនៅគ្រប់អង្គភាពទាំងអស់ទាំង    ស្ថាប័នរដ្ឋនិងឯកជន និងអង្គការ ក្រៅរដ្ឋាភិបាលជាដើម។  ជាមួយបទពិសោធន៍ការងារដ៏ត្រឹមត្រូវនិស្សិតដែលបញ្ចប់ការសិក្សានឹងទទួលបានឱកាសការងារដូចជា៖

– បុគ្គលិកដែលទទួលបន្ទុកប្រាក់ខែ

– បុគ្គលិកជំនាញទំនាក់ទំនងនិយោជិក

– នាយកធនធានមនុស្ស

– បុគ្គលិកជំនាញសំណងទូទាត់ និងអត្ថប្រយោជន៍បុគ្គលិក

– បុគ្គលិកជំនាញផ្នែកបៀវត្សរ៍

– បុគ្គលិកជ្រើសរើសធនធានមនុស្ស

– ផ្សេងៗ…

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22