បរិញ្ញាបត្រគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍អំពីកម្មវិធីសិក្សា

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ គឺជាឯកទេសមួយដែលបានរៀបចំឡើងដើម្បីឲ្យនិស្សិតទទួលបាននូវ ចំណេះដឹងផ្នែកទ្រឹស្តីនិងការអនុវត្តផ្ទាល់លើវិស័យទេសចរណ៍រួមមាន ការគ្រប់គ្រង ការផ្តល់សេវាកម្មរៀបចំពិធីការ ការណែនាំសេវាកម្មអាហារ ការធ្វើដំណើរនិងទេសចរណ៍ផ្នែកទីផ្សារ ការត្រួតពិនិត្យទៅលើសេវាកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ និង  ការគ្រប់គ្រងប្រតិបត្តិការវិស័យទេសចរណ៍សម្រាប់ថ្នាក់ជាតិនិងអន្តរជាតិ។ រួមជាមួយគ្នានេះផងដែរ     និសិ្សតសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍នឹងទទួលបាននូវការ       បណ្តុះបណ្តាលបន្ថែមអំពីគំនិតក្នុងការវិនិយោគ និងភាពជាសហគ្រិន។

គោលបំណង

– បណ្តុះបណ្តាលធនធាននិសិ្សតអោយយល់ច្បាស់ពីការប្រកួតប្រជែងក្នុងទីផ្សារសាកលភាវូបនីយកម្មបច្ចេកវិទ្យាដែលអាចធ្វើអោយពាណិជ្ជកម្មឈានទៅរកសេដ្ឋកិច្ចទំនើប

-ធ្វើអោយនិសិ្សតដែលបានចូលរៀនមានក្តីសង្ឃឹម និងបន្តខិតខំប្រឹងប្រែងក្នុងការចាប់យកអាជីពក្នុងវិស័យទេសចរណ៍ និង សណ្ឋាគារ

-ធ្វើអោយនិសិ្សតមានចំណេះដឹងទូលំទូលាយលើគ្រប់សមាសធាតុនៃការធ្វើការផ្សព្វផ្សាយនិងរៀបចំអោយពួកគេទទួលបានអាជីពមួយពិតប្រាកដក្នុងវិស័យទេសចរណ៍

– បណ្តុះបណ្តាលអោយនិសិ្សតទទួលបាននូវមូលដ្ឋាននៃភាពជាអ្នកដឹកនាំ ការគ្រប់គ្រងនិងជំនាញបច្ចេកទេសដែលអង្គភាពការងារបច្ចុប្បន្នត្រូវការ

– ធ្វើអោយនិស្សិតមានភាពប៉ិនប្រសប់ និងជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គលដែលមានសមត្ថភាពក្នុងការធ្វើពាណិជ្ជកម្ម និងភាពជាសហគ្រិន។

ឱកាសការងារ

និស្សិតនឹងទទួលបានឱកាសការងារក្នុងវិស័យសណ្ឋាគារ និងទេសចរណ៍

ដូចជា:

    -អ្នកគ្រប់គ្រងសណ្ឋាគារ

    -អ្នកគ្រប់គ្រងភោជនីយដ្ឋាន

    -អ្នករៀបចំពិធីការ

    -អ្នកគ្រប់គ្រងផ្នែកអាហារ និង ភេសជ្ជ:

    -អ្នករៀបចំបដិសណ្ឋារកិច្ចក្នុងសណ្ឋាគារ

    -អ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍

    -អ្នកគ្រប់គ្រងរមណីយដ្ឋាន

    -អ្នករៀបចំដំណើរការទេសចរណ៍

    -ជំនួយការគ្រប់គ្រងសណ្ឋាគារ

    -ជំនួយការអ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22