បរិញ្ញាបត្រទីផ្សារអំពីកម្មវិធីសិក្សា

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសទីផ្សារនេះ ត្រូវបានតាក់តែងឡើងដើម្បី ផ្ដល់ឲ្យនិសិ្សតនូវចំណេះដឹងជាទ្រឹស្ដី  និងជំនាញអនុវត្តន៍ ដែលចាំបាច់ សម្រាប់ការប្រកបអាជីពក្នុងវិស័យទីផ្សារ     (ទីផ្សារ អតិថិជន និង សេវាកម្ម)។ ឯកទេសទីផ្សារដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចជោគជ័យ   នៃអាជីវកម្ម។ និសិ្សតនឹងមានការរីកចម្រើននៃចំណេះដឹងអំពី ឥរិយាបទរបស់អតិថិជននិងសារៈសំខាន់នៃការស្រាវជ្រាវទីផ្សារ និងកត្តានានា ដែលត្រូវបានពិភាក្សា នៅពេលកំណត់ថ្លៃចែកចាយ និងផ្សព្វផ្សាយផលិតផល    និងសេវាកម្មក្នុងទីផ្សារផេ្សងៗគ្នា។ ក្នុងរូបភាពនេះនិសិ្សតត្រូវសិក្សាពី វិធីសាស្រ្តក្នុងការរៀបចំការអភិវឌ្ឍ ការអនុវត្ត និងការគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារដ៏មានប្រសិទ្ធភាព ដោយក្រមសីលធម៌ ។

លទ្ធផលនៃកម្មវិធីសិក្សា

-ផ្ដល់ជូននិសិ្សតនូវកិច្ចការសិក្សាយ៉ាងលម្អិត និងទូលំទូលាយនៃមុខវិជ្ជា  ឯកទេសទីផ្សារដែលធ្វើឲ្យនិសិ្សតយល់លើគោលគំនិតសំខាន់​ៗ កិច្ចការគម្រោង ចំណុចស្នូលនៃចំណេះដឹងសំខាន់ៗ និងជំនាញបច្ចេកទេស ចាំបាច់ដើម្បីអភិវឌ្ឍន៍ពួកគេឲ្យទៅជាអ្នកជំនាញផ្នែកទីផ្សារពោរពេញដោយ សកា្ដនុពលនាថ្ងៃអនាគត

-ផ្តល់ឲ្យអ្នកបញ្ចប់ការសិក្សាផ្នែកទីផ្សារមានសមត្ថភាពអនុវត្តន៍ទ្រឹស្ដីជាមួយទីផ្សារការងារក្នុងពិភពអាជីវកម្មជាក់ស្តែង

-ផ្តល់ឲ្យនិស្សិតនូវសមត្ថភាពអាចអភិវឌ្ឍន៍ខ្លួនឲ្យប្រសើរឡើងដោយ មានភាពបត់បែន មានសមត្ថភាពពិតប្រាកដអាចសម្រប ខ្លួនក្នុងវិស័យផ្សេងៗ និង អាចគ្រប់គ្រងបាននូវរាល់ទិដ្ឋភាព និងទំហំនៃបញ្ហាអាជីវកម្មដែលប្រឈមមុខ នឹងពួកគេ

-ធ្វើឲ្យនិស្សិតទទួលបាននូវគុណភាពប្រកបដោយការតាំងចិត្តឆ្ពោះទៅរក ការសម្រេចចិត្តដែលត្រឹមត្រូវ និងមានក្រមសីលធម៌ដោយជ្រើសរើសការ ប្រើប្រាស់នូវឧបករណ៍វិទ្យាសាស្ត្របច្ចេកទេស និងចំណេះដឹងដែលបានសិក្សា និងសេចក្តីសម្រេចចិត្តដែលមា​នស្រាប់។

ឱកាសការងារ

-អ្នកឯកទេសការងារផ្សព្វផ្សាយពាណិជ្ជកម្មទៅអតិថិជនគោលដៅ

-អ្នកឯកទេសគ្រប់គ្រងការទិញ-លក់ និងការចែកចាយទំនិញទៅអតិថិជនគោលដៅ

-អ្នកឯកទេសស្រាវជ្រាវទីផ្សារ (សិក្សាអំពីអតិថិជន ផលិតផល សេវាកម្មតម្រូវការ និងការផ្គត់ផ្គង់​)

-អ្នកសម្របសម្រួលព្រឹត្តិការណ៍ (ការដាក់បង្ហាញនិងពិព័រណ៍ពាណិជ្ជកម្មដល់អតិជន)

-អ្នកជំនាញកិច្ចការទំនាក់ទំនងសាធារណៈ

-អ្នកជំនាញបង្កើតផលិតផលថ្មី (សេវាកម្មថ្មី ទំនិញថ្មី និងអាជីវកម្មថ្មី)និងធ្វើឲ្យមានប្រាក់ចំណេញ។

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22