មហាវិទ្យាល័យសេដ្ឋកិច្ច


បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុអំពីកម្មវិធីសិក្សា

ថ្នាក់បរិញ្ញាបត្រនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្តល់ចំណេះដឹងលើផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងការវិភាគលើការវិនិយោគជាមូលដ្ឋាន ដើម្បីធ្វើអោយនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ដែលកើតមានក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងការវិនិយោគ។​ ដេប៉ាតឺម៉ង់ឯកទេសធនាគារ​និង​ហិរញ្ញវត្ថុ នឹងបង្ហាត់បង្រៀននិស្សិតឲ្យមានចំណេះដឹង ​ក្នុងការ វិភាគពីស្ថានភាពសេដ្ឋកិច្ចទូទៅ  ការវិភាគហិរញ្ញវត្ថុ ការធ្វើផែនការហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងការសម្រេចចិត្តដើម្បីធ្វើការវិនិយោគ។ និស្សិតថ្នាក់បរិញ្ញាបត្រឯកទេសធនាគារ និងហិរញ្ញវត្ថុនឹងទទួលបាននូវការបណ្តុះបណ្តាលអំពីពាណិជ្ជកម្ម​​  ការដោះស្រាយបញ្ហា ភាសាអង់គ្លេស កុំព្យូទ័ររដ្ឋបាល ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។

គោលបំណង

-ផ្តល់ដល់និស្សិតនូវសមត្ថភាពក្នុងការវិភាគហិរញ្ញវត្ថុ​ ផ្តល់អនុសាសន៍លើការសម្រេចចិត្តទាក់ទងនឹងការវិនិយោគព្រមទំាងការរៀបចំផែនការដើម្បីបង្កើនតម្លៃក្រុមហ៊ុន

-ផ្តល់ដល់និស្សិតនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីឧបករណ៍ហិរញ្ញវត្ថុ​ និងការសម្រេចចិត្តក្នុង      គ្រឹះសា្ថនហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង

-ផ្តល់ដល់និស្សិតនូវការយល់ដឹងអំពីបញ្ហានានាដែលកើតមានក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនិងវិធីសាស្រ្តសម្រាប់ដោះស្រាយបញ្ហាទាំងនេះ

-ផ្តល់ដល់និស្សិតនូវការយល់ដឹងពីប្រភេទផ្សេងៗនៃផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។

លទ្ធផលនៃកម្មវិធីសិក្សា

-ទទួលបានចំណេះដឹងលើឯកទេសធនាគារនិងហិរញ្ញវត្ថុដ៏ច្បាស់លាស់នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាពិសេសឱកាសការងារនៅក្នុងធនាគារពាណិជ្ជធនាគារវិនិយោគ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទូទៅ និងទីផ្សារហិរញ្ញវត្ថុ

-សមត្ថភាពក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងការរស់នៅ។

ឱកាសការងារ

និស្សិតដែលសិក្សាបរិញ្ញាបត្រឯកទេសធនាគារនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យមេគង្គកម្ពុជានឹងអាចធ្វើការនៅតាមស្ថាប័នរដ្ឋ និងឯកជន នានាដូចជា៖

១. ស្ថាប័នរដ្ឋ

     ដាក់ពាក្យប្រទ្បងប្រជែងក្របខណ្ឌរដ្ឋផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ

     នៅគ្រប់ស្ថាប័នឬក្រសួងនានាដូចជា៖

       – អគ្គនាយកដ្ឋានពន្ធដារ

       – អគ្គនាយកដ្ឋានគយ និងរដ្ឋាករ

       – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

       – អគ្គិសនីកម្ពុជា

       – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

       – និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត…។

២. ស្ថាប័នឯកជន

       –  អ្នកផ្តល់សេវាអតិថិជន

       –  មន្រ្តីឥណទាន

       –  ជំនួយការអ្នកវិភាគមូលបត្រ

       –  ឈ្មួញជើងសាមូលបត្រ

       –  ភ្នាក់ងារធានារ៉ាប់រង

       –  អ្នកវិភាគអចលនទ្រព្យ

       –  ជំនួយការអ្នកវិភាគហិរញ្ញវត្ថុ

       –  ជំនួយការគណនេយ្យករ

       –  បេឡាករ

       –  បេឡាធិការ (Bank Teller)

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22