កាលពីព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៦៥៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សាកលវិទ្យាល័យមេគង្គកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានសហការជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យតាំងក្រសាំង ខេត្តកំពង់ធំ រៀបចំនូវកម្មវិធីដាំកូនឈើ ក្រោមប្រធានបទ “យុវជនមួយរូប ដើមឈើមួយដើម”។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការចូលរួមរបស់គ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតក្នុងកិច្ចការសង្គម ជាពិសេសគឺដើម្បីផ្សាភ្ជាប់យុវជនជាមួយនឹងការងារអភិវឌ្ឍសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

គូសបញ្ជាក់ផងដែរថា ក្រៅពីសកម្មភាពដាំកូនឈើ បុគ្គលិក និស្សិត និងសិស្សានុសិស្សនៃវិទ្យាល័យតាំងក្រសាំង បានទទួលនូវការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍបុគ្គលិកលក្ខណៈ និងភាពជាដឹកនាំពីវាគ្មិនដែលជាសាស្រ្តាចារ្យជំនាញនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ផងដែរ។