សាកលវិទ្យាល័យមេគង្គកម្ពុជាបានផ្តល់ការបំពាក់ក្តាខៀនកញ្ចក់ចំនួនពីរ ជូនដល់វិទ្យាល័យព្រែកស្លែង ដែលមានទីតាំងស្ថិតនៅ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​ ការឧបត្ថម្ភក្តាខៀនកញ្ចក់នេះ  ដេីម្បីចូលរួមបង្កលក្ខណៈងាយស្រួល ដែលឆ្លើយតបដល់កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សនៃវិទ្យាល័យព្រែកស្លែង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១