នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតចំនួន៧៥នាក់ ទៅកាន់រោងចក្រ ខ្មែរប៉ែវើរីជីស ( Khmer Beverages ) ក្នុងគោលបំណងចង់អោយនិស្សិតបានសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ក៏ដូចជាបានឃើញដោយផ្ទាល់ពីគ្រឿងចក្រ និងបច្ចេកវិទ្យាប្រើដើម្បីផលិត។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណ:គ្រប់គ្រង និងបុគ្គលិករោងចក្រ ខ្មែរប៉ែវើរីជីស ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងបានពន្យល់ណែនាំដល់និស្សិតយ៉ាងក្បោះក្បាយ អំពីសង្វាក់ផលិតកម្មរបស់រោងចក្រផ្ទាល់។