នាព្រឹកថ្ងៃទី៩  ខែកក្កដា  ឆ្នាំ២០២២ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និង យុវជន ស.ស.យ.ក នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួមសហការរៀបចំយុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ “យុវជនម្នាក់ដាំកូនឈើ  ១ដើម” ដើម្បីចូលរួមអបអរសាទរ  រុក្ខទិវាជាតិ  ៩  កក្កដា  ២០២២  ក្រោមអធិបតីភាព  លោកជំទាវ  សោម  សេរីវឌ្ឍន៍  នាយិកា  នាយកដ្ឋានធនធានមនុស្ស  តំណាងលោកជំទាវ  ពុំ  ចន្ទីនី  អគ្គលេខាធិការ  កក្រក  និងមានការអញ្ជើញចូលរួមពី  លោក  ទៀង  សុគន្ធ  នាយកសាខា  កក្រក  ខេត្តកណ្ដាល  លោកស្រី  ផល  គុយនី  អភិបាលរងនៃគណៈអភិបាលស្រុកលើកដែក  លោក  លោកស្រី  មន្ដ្រីថ្នាក់កណ្ដាល  មន្ដ្រីប្រតិបត្តិសាខា  ក្រុមប្រឹក្សាឃុំ  ទីប្រឹក្សាយុវជន  លោកគ្រូ  អ្នកគ្រូ  យុវជន  កក្រក  យុវជន  និស្សិត  នៃសាកលវិទ្យាល័យមេគង្គកម្ពុជា  ជាតិកាយរឹទ្ធិកម្ពុជា  យុវជន  ស.ស.យ.ក  និងសិស្សានុសិស្ស  សរុបប្រមាណ  ៣០០នាក់។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង  ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការដាំកូនឈើ ថែរក្សាបរិស្ថាន និងធម្មជាតិបៃតង ក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍  និងផ្ដល់ឱកាសដល់យុវជនជាសិស្សនិងនិស្សិត ក្លាយជាភ្នាក់ងារផ្សព្វផ្សាយ និងចូលរួមថែរក្សាបរិស្ថាន ដោយមានការគាំទ្រជាកូនឈើ សរុប  ១.០០០ដើម  ពីមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  ខេត្តកណ្ដាល ។