នៅថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជាបាននាំយកមូលនិធិពីការរៃអង្គាសថវិកាពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បានចំនួន ១ ៤០០ ០០០រៀល (មួយលានបួនសែនរៀន) ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងចូលរួមចំណែកក្នុងរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ការព្យាបាលជំងឺដល់កុមារកម្ពុជា។

សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលមានទឹកចិត្តសប្បុរសធម៌ ស្រលាញ់ និងគាំទ្រកិច្ចការមនុស្សធម៌របស់សាកលវិទ្យាល័យ មេគង្គកម្ពុជា។

សូមជូនពរដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីមង្គល វិបុលសុខ និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។