ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្លឹបកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំកម្មវិធីការអប់រំនិងបរិស្ថានដោយបានដឹកនាំយុវជនកាកបាទក្រហមចំនួន ៥០នាក់ ទៅចូលរួមក្នុងពិធីបើកបវេសនកាលនៃសាលាបឋមសិក្សារលៀក ដែលមានទីតាំងនៅ ភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

យុវជនកាកបាទក្រហមបានចូលរួមសកម្មភាពជាច្រើនដូចជា៖

១. ការធ្វើបទបង្ហាញទៅលើប្រធានបទចំនួនបី

-ប្រធានបទទី១៖ អំពីបញ្ហាបរិស្ថាន

-ប្រធានបទទី២៖ អនាម័យខ្លួនប្រាណ

-ប្រធានបទទី៣៖ គុណតម្លៃនៃការអប់រំ

២.ការដាំកូនដើមឈើ ដូចជា ក្រញូង៣០ដើម បេង១០ដើម ធ្នង់១០ដើម  និងដាំផ្កាដើម្បីលម្អបរិវេណសាលា។

៣.ជូនអំណោយដល់លោកគ្រូអ្នកគ្រូចំនួន១០នាក់ និងចែកជូនសម្ភារៈសិក្សាមួយចំនួនជូនដល់សិស្សានុសិស្សចំនួន ២១០នាក់ រួមមាន៖

-សៀវភៅសរសេរ ៤២០ក្បាល

-សៀវភៅតូច ៨៤០ក្បាល

-ប៊ិច ២១០ដើម

-ខ្មៅដៃ ២១០ដើម

-ជ័រលុប ២១០ដុំ

-បន្ទាត់ ២១០ឈុត និងសម្ភារៈកីឡាមួយចំនួនទៀត ។

៤.ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តកំពង់ចាមចំនួន ២កន្លែង រមណីយដ្ឋានធម្មជាតិភ្នំប្រុសភ្នំស្រី និងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទនគរបាជ័យ។

កម្មវិធីនេះ ចូលរួមឧបត្ថម្ភជាសម្ភារៈសិក្សាដោយនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យមេគង្គកម្ពុជា និងសប្បុរសជននានា រួមទាំងព្រះគ្រូសុវណ្ណត្ថេរ ជិន សាវឿន ព្រះលេខាអនុគណៈស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្តពោធិមង្គលឧត្តមក្រឡា។