Community

កម្មវិធីដាំកូនឈើ ក្រោមប្រធានបទ “យុវជនមួយរូប ដើមឈើមួយដើម”

កាលពីព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៦៥៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សាកលវិទ្យាល័យមេគង្គកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានសហការជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យតាំងក្រសាំង ខេត្តកំពង់ធំ រៀបចំនូវកម្មវិធីដាំកូនឈើ ក្រោមប្រធានបទ “យុវជនមួយរូប ដើមឈើមួយដើម”។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការចូលរួមរបស់គ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតក្នុងកិច្ចការសង្គម ជាពិសេសគឺដើម្បីផ្សាភ្ជាប់យុវជនជាមួយនឹងការងារអភិវឌ្ឍសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ គូសបញ្ជាក់ផងដែរថា ក្រៅពីសកម្មភាពដាំកូនឈើ បុគ្គលិក និស្សិត និងសិស្សានុសិស្សនៃវិទ្យាល័យតាំងក្រសាំង បានទទួលនូវការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍបុគ្គលិកលក្ខណៈ និងភាពជាដឹកនាំពីវាគ្មិនដែលជាសាស្រ្តាចារ្យជំនាញនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ផងដែរ។

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំកម្មវិធីការអប់រំនិងបរិស្ថាន

ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្លឹបកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំកម្មវិធីការអប់រំនិងបរិស្ថានដោយបានដឹកនាំយុវជនកាកបាទក្រហមចំនួន ៥០នាក់ ទៅចូលរួមក្នុងពិធីបើកបវេសនកាលនៃសាលាបឋមសិក្សារលៀក ដែលមានទីតាំងនៅ ភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យុវជនកាកបាទក្រហមបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ១. ការធ្វើបទបង្ហាញទៅលើប្រធានបទចំនួនបី -ប្រធានបទទី១៖ អំពីបញ្ហាបរិស្ថាន -ប្រធានបទទី២៖ អនាម័យខ្លួនប្រាណ -ប្រធានបទទី៣៖ គុណតម្លៃនៃការអប់រំ ២.ការដាំកូនដើមឈើ ដូចជា ក្រញូង៣០ដើម បេង១០ដើម ធ្នង់១០ដើម  និងដាំផ្កាដើម្បីលម្អបរិវេណសាលា។ ៣.ជូនអំណោយដល់លោកគ្រូអ្នកគ្រូចំនួន១០នាក់ និងចែកជូនសម្ភារៈសិក្សាមួយចំនួនជូនដល់សិស្សានុសិស្សចំនួន ២១០នាក់ រួមមាន៖ -សៀវភៅសរសេរ ៤២០ក្បាល -សៀវភៅតូច ៨៤០ក្បាល -ប៊ិច ២១០ដើម -ខ្មៅដៃ ២១០ដើម -ជ័រលុប ២១០ដុំ -បន្ទាត់ ២១០ឈុត និងសម្ភារៈកីឡាមួយចំនួនទៀត ។ ៤.ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តកំពង់ចាមចំនួន ២កន្លែង រមណីយដ្ឋានធម្មជាតិភ្នំប្រុសភ្នំស្រី និងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទនគរបាជ័យ។ កម្មវិធីនេះ […]

Read more ›

សកម្មភាពចុះទៅពិនិត្យថ្នាក់រៀនដែលកំពុងសាងសង់

នៅសាលាបឋមសិក្សាទឹកថ្លា ខេត្តកំពង់ធំ ក្រោមកិច្ចសហការជាមួយសមាគមតំបន់ Kansai (KSAK) ប្រទេសជប៉ុន និងសាកលវិទ្យាល័យមេគង្គកម្ពុជា។ The activities of checking the room construction at Teuk Tla Primary School in Kampong Thom province in collaboration with the Association in Kansai Area (KSAK), Japan and Cambodian Mekong University.

Read more ›

កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមនៃក្តីសង្ឃឹម” និងការរៃអង្គាសថវិកាជូនមន្ទីពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្លឹបយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាបានសហការជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំនូវកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមនៃក្តីសង្ឃឹម” និងកម្មវិធីរៃអង្គាសថវិកាជូនមន្ទីពេទ្យគន្ធបុប្ផា។ សាកលវិទ្យាល័យមេគង្គកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា សូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួមជាគណៈអធិបតី ដោយបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ចំពោះគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងក្មួយៗយុវជនដោយក្តីនឹករលឹក។ លើសពីនេះទៅទៀត យើងខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម អ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម សប្បុរសជន សីល្បៈករ សីល្បៈការនី និងក្រុមការងារផ្សព្វផ្សាយនៃហង្សមាសទាន់ហេតុការណ៍២៤ម៉ោង ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិមួយនេះ។ គូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមេគង្គកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមតែងប្រារព្ធរៀបចំនូវកម្មវិធីមនុស្សធម៌ និងសកម្មភាពសង្គម ជាច្រើន រួមមានដូចជា ការបរិច្ចាគឈាម ការរៃអង្គាសថវិកាជូនដល់ជនរងគ្រោះ […]

Read more ›

ទស្សនៈកិច្ចសិក្សាមកកាន់សាកលវិទ្យាល័យមេគង្គកម្ពុជា របស់សិស្សានុសិស្ស និងគរុនិស្សិតមកពីខេត្តតាកែវ

ទស្សនៈកិច្ចសិក្សាមកកាន់សាកលវិទ្យាល័យមេគង្គកម្ពុជា របស់សិស្សានុសិស្ស និងគរុនិស្សិតមកពីខេត្តតាកែវ

Read more ›

ទស្សនៈកិច្ចសិក្សាជូនដល់សិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថា្នក់តំបន់ជំនាន់ទី១៦

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំដំណើរទស្សនៈកិច្ចសិក្សាជូនដល់សិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថា្នក់តំបន់ជំនាន់ទី១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ចំនួន៧៣នាក់ ដើម្បីផ្តល់ឱកាសដល់សិក្ខាកាមសិក្សាស្វែងយល់បន្ថែមនូវតំបន់រមណីយដ្ឋាន

Read more ›

យុវជនកាកបាទក្រហមប្រចាំក្តឹបយុវជនកាកបាទក្រហម

កាលពីព្រឹកថ្ងៃ ០៤/០២/២០១៧ យុវជនកាកបាទក្រហមប្រចាំក្តឹបយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានធ្វើការផ្សព្វផ្សាយ វិជ្ជាសង្គ្រោះបឋមជូននិស្សិតក្នុងសាកលវិទ្យាល័យមេគង្គកម្ពុជាចំនួន៥៥នាក់ និងយុវជនចូលរួមសម្របសម្រួលដែលជាយុវជនបានបណ្តុះបណ្តាលរួចហើយចំនួន២១ នាក់ និងបានបញ្ចប់ដោយផ្លែផ្កា និងក្តីសប្បាយរីករាយ!!!

Read more ›

CMU SR and Cambodian Committee on Human Rights

This Morning CMU SR and Cambodian Committee on Human Rights representatives visited Wat Svay High School and this afternoon the Angkor High School. Similar to yesterday a short seminar on the Right to Education was conducted with the Grade 12 students. Human Rights Number 26: The Right to Education1. Everyone has the right to education. […]

Read more ›

សកម្មភាពបង្រៀន និងសម្មភាពអនុវឌ្ឍន៏របស់និស្សិតក្នុងការសិក្សាវគ្គបណ្តុះបណ្តាល

ក្លឹបយុវជនកាកបាទក្រហមកម្ពុជាសាកលវិទ្យាល័យមេគង្គកម្ពុជា !!!សកម្មភាពបង្រៀន និងសម្មភាពអនុវឌ្ឍន៏របស់និស្សិតក្នុងការសិក្សាវគ្គបណ្តុះបណ្តាល សង្រ្គោះបឋម ដែលបង្រៀនដោយមន្ត្រីជំនាញ របស់កាកបាទក្រហមកម្ពុជា ក្រោមជំនួយរបស់កាកបាទក្រហមដែនណាម៉ាក នៅសាកលវិទ្យាល័យមេគង្គកម្ពុជា !!!

Read more ›

SUBSCRIBE TO OUR NEWSLETTER