ថ្នាក់បរិញ្ញាបត្រឯកទេសគ្រប់គ្រងធនធានមនុស្សគឺជាឯកទេសមួយដែល សង្កត់ធ្ងន់ទៅលើមុខងារក្នុងការគ្រប់គ្រងធនធានមនុស្សហើយឯកទេសនេះ ក៏បង្រៀនពីវិធីក្នុងការស្វែងរកធនធានមនុស្សប្រកបទៅដោយសមត្ថភាព ការបណ្តុះបណ្តាលបុគ្គលិក និងវិភាគពីអត្ថប្រយោជន៍។ បរិញ្ញាបត្រ ឯកទេស គ្រប់គ្រងធនធានមនុស្សក៏ជាមូលដ្ឋានគ្រឹះនៃអាជីវកម្មដែលមានទំនាក់ ទំនងយ៉ាងស៊ីជម្រៅទៅនឹងការសិក្សាហើយនិងការអនុវត្តទៅលើចំណេះដឹងជំនាញដែលទាក់ទងទៅនឹងទំនួលខុសត្រូវនៅកន្លែងធ្វើការ។
– ពន្យល់ពីយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍ ការពិភាក្សា វាយតម្លៃទំនាក់ទំនងអាជីវកម្ម និងយុទ្ធសាស្ត្រធនធានមនុស្ស
– បកស្រាយពីផលប៉ះពាល់របស់កត្តាច្បាប់ នយោបាយ វប្បធម៌ និងសេដ្ឋកិច្ចទៅលើការគ្រប់គ្រងធនធានមនុស្សជាសកល
– បកស្រាយពីរបៀបរៀបចំការងារ និងកំណត់ពីលក្ខណៈរបស់ការងារនីមួយៗរួមនឹងសមាសធាតុនៃការពិពណ៌នាពីការងារ
– ធ្វើការជ្រើសរើសបុគ្គលិក បណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក
- ធ្វើជាដៃគូក្នុងអាជីវកម្មលក្ខណៈជាតិ និងអន្តរជាតិ ។
វិជ្ជាជីវៈជាអ្នកគ្រប់គ្រងធនធានមនុស្សបានក្លាយជាដៃគូយុទ្ធសាស្រ្តយ៉ាងសំខាន់ជាមួយអ្នកគ្រប់គ្រងតាមផ្នែកនីមូយៗក្នុងការសម្រេចឲ្យបាននូវគោលដៅរួមនៅគ្រប់អង្គភាពទាំងអស់ទាំង ស្ថាប័នរដ្ឋនិងឯកជន និងអង្គការ ក្រៅរដ្ឋាភិបាលជាដើម។ ជាមួយបទពិសោធន៍ការងារដ៏ត្រឹមត្រូវនិស្សិតដែលបញ្ចប់ការសិក្សានឹងទទួលបានឱកាសការងារដូចជា៖
– បុគ្គលិកដែលទទួលបន្ទុកប្រាក់ខែ
– បុគ្គលិកជំនាញទំនាក់ទំនងនិយោជិក
– នាយកធនធានមនុស្ស
– បុគ្គលិកជំនាញសំណងទូទាត់ និងអត្ថប្រយោជន៍បុគ្គលិក
– បុគ្គលិកជំនាញផ្នែកបៀវត្សរ៍
– បុគ្គលិកជ្រើសរើសធនធានមនុស្ស
– ផ្សេងៗ…
អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)
ទំនាក់ទំនងលេខទូរស័ព្ទ 098 99 08 88 / 092 29 72 22