នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិត ដែលបានបញ្ចប់ដោយជោគជ័យនូវការសិក្សាវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស និងវគ្គត្រៀមខ្លួនសម្រាប់អាជីពការងារ ក្រោមអធិបតីភាព លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ និងសាស្រ្តាចារ្យឧទ្ទេសនៃកម្មវិធីខាងលើ។

គោលបំណងនៃកម្មវិធីនេះ៖

-លើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បញ្ចប់វគ្គបណ្តុះបណ្តាល

-ចែករំលែកគន្លឹះ និងបទពិសោធន៍សំខាន់ៗ

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមានវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស ដូចជា វគ្គ I Can English Program វគ្គវិញ្ញាបនបត្រឯកទេសភាសាអង់គ្លេស (English Diploma) វគ្គភាសាអង់គ្លេសសម្រាប់អ្នកទាំងអស់គ្នា (English for Everyone Program) ដែលវគ្គទាំងអស់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះភាសាអង់គ្លេស ជូននិស្សិត និងអភិវឌ្ឍន៍បន្ថែមនូវការប្រើប្រាស់ ភាសាអង់គ្លេសរបស់និស្សិត ឱ្យកាន់តែល្អប្រសើរ។