នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧

ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣

សាកលវិទ្យាល័យមេគង្គកម្ពុជា និង Fukuoka Foreign Language College (ប្រទេសជប៉ុន) បានចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណង ដូចខាងក្រោម៖

ក. ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ

ខ. ការផ្លាស់ប្តូរនិស្សិតទៅវិញទៅមក

គ. ការផ្លាស់ប្តូរសម្ភារៈ ការបោះពុម្ពផ្សាយ និងព័ត៌មានផ្សេងទៀត

ឃ. សកម្មភាពសហការ ដូចជា ការស្រាវជ្រាវរួម សិក្ខាសាលា បាឋកថា។ល។