មហាវិទ្យាល័យនីតិសាស្រ្ត


បរិញ្ញាបត្រនីតីសាធារណៈ



អំពីកម្មវិធីសិក្សា

បរិញ្ញាបត្រនីតិសាធារណៈនៃដេប៉ាតឺម៉ង់ឯកទេសច្បាប់មេគង្គជាកម្មវិធីសិក្សាមួយដែលបានរៀបចំឡើងសម្រាប់និសិ្សតដែលប្រាថ្នានូវចំណេះដឹងយ៉ាងស៊ីជម្រៅក្នុងវិស័យនីតិសាធារណៈ និងអាជីពការងារផ្នែកច្បាប់នាពេលអនាគត។ កម្មវិធីសិក្សានេះ នឹងបង្រៀននិស្សិតអំពីទស្សនាទានសំខាន់ៗនៃនីតិសាធារណៈ  នីតិវិធី ប្រព័ន្ធច្បាប់ជាតិ និងអន្តរជាតិ ប្រព័ន្ធរដ្ឋបាល ការដោះស្រាយបញ្ហា និងការវិភាគរឿងក្តី។ ដេប៉ាតឺម៉ង់      ឯកទេសច្បាប់មេគង្គនឹងធ្វើឲ្យនិស្សិតទទួលបាននូវចំណេះដឹងផ្នែកនីតិសាធារណៈយ៉ាងពិតប្រាកដ ព្រមទាំងឱកាសការងារ ដ៏ប្រសើរសម្រាប់អាជីពការងារនាពេលអនាគត។

គោលបំណង

– ធ្វើឲ្យនិស្សិតយល់ដឹងអំពីនីតិសាធារណៈ ប្រព័ន្ធច្បាប់និងប្រព័ន្ធរដ្ឋបាល

– ធ្វើឱ្យនិស្សិតអភិវឌ្ឍជំនាញរបស់ពួកគេឆ្ពោះទៅកាន់ការប្រកួតប្រជែងក្នុងវិស័យច្បាប់សាធារណៈ និងវិស័យដែលពាក់ព័ន្ធដទៃទៀត

– ធ្វើឱ្យនិស្សិតមានសមត្ថភាពក្នុងការវិភាគ វិនិច្ឆ័យ និងដោះស្រាយបញ្ហាច្បាប់ក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងការអនុវត្តច្បាប់ជាក់ស្តែង

-​ បង្កើនសមត្ថភាពនិស្សិតដើម្បីឱ្យពួកគេមានឱកាសក្នុងការជួយអភិវឌ្ឍនីតិសាធារណៈនៅក្នុងសង្គម។

លក្ខណៈពិសេសនៃកម្មវិធីសិក្សា

– ផ្តល់នូវចំណេះដឹងផ្នែកនីតិសាធារណៈដ៏ទូលំទូលាយ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាច្បាប់បានច្បាស់លាស់

– សាស្ត្រាចារ្យមានសមត្ថភាព ជំនាញឯកទេសច្បាស់លាស់

– មានកម្មវិធីសិក្ខាសាលា ដែលត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនមានជំនាញ និងបទពិសោធន៍ខ្ពស់ទៅលើប្រធានបទនានា

– បង្រៀនបន្ថែមដល់និស្សិតនូវភាសាអង់គ្លេសទូទៅ កុំព្យូទ័ររដ្ឋបាលភាពជាអ្នកដឹកនាំ សហគ្រិនភាព និងវិធីសាស្ត្រនៃការស្រាវជ្រាវ។

ឱកាសការងារ

– ថ្នាក់ដឹកនាំស្ថាប័ន

– ចៅក្រម

– ព្រះរាជអាជ្ញា

– មេធាវី

– មន្ត្រីរាជការ

– មន្ត្រីការទូត

– សាស្រ្តាចារ្យច្បាប់

– មន្ត្រីច្បាប់

– សារការី

– អាជ្ញាសាលា

– ក្រឡាបញ្ជី

– មន្រ្តីនគរបាល

– មន្ត្រីរដ្ឋបាល

– ទីប្រឹក្សាច្បាប់

– ជំនួយការច្បាប់

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22