បរិញ្ញាបត្រឯកទេសបច្ចេកវិទ្យាកុំព្យូទ័រគឺជាកម្មវិធីមួយដែលបណ្តុះបណ្តាលទៅលើជំនាញដូចជា៖ Software-Development, System Analysis and Design, Software-Engineering, Computer Networking and Administration, Computer Maintenance, Web Design and Development, Database and Programming។
ឯកទេសបច្ចេកវិទ្យាកុំព្យូទ័រអាចជួយឲ្យនិយោជក និងក្រុមហ៊ុន ចាប់ផ្តើមនូវការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពចំណេញពេលវេលានិងថវិកាសមស្របទៅនឹងសម័យសកលភាវូបនីយកម្មនៃការប្រកួតប្រជែងបច្ចេកវិទ្យា។ និស្សិតដែលសិក្សាលើឯកទេសនេះអាចចាប់ផ្តើមរៀបចំឱកាសការងារ និងអភិវឌ្ឍន៍នូវអាជីពរបស់ខ្លួនក្នុងវិស័យពាក់ព័ន្ធផ្សេងៗ។
កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននិស្សិតទទួលបាននូវ៖
១. លទ្ធភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ
២. សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកទេសថ្មីៗក្នុងការរចនាការដាក់ឲ្យដំណើរការ ការភ្ជាប់ទំនាក់ទំនង ការរៀបចំនិងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ
៣. សមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់គំនិត និងសម្របសម្រួលសេវាកម្ម ដែលត្រូវការដោយនិយោជកទាំងក្នុង និងក្រៅអង្គភាពរបស់ខ្លួន
៤. លទ្ធភាពក្នុងការជួយបណ្តុះបណ្តាលបុគ្គលិកលើជំនាញប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រទៅតាមតម្រូវការលើទីផ្សារ
៥. កសាងនូវភាពជឿជាក់លើការអនុវត្តក្នុងការគណនា និងបន្ស៊ីគ្នាទៅនឹងវិស័យឧស្សាហកម្មដែលផ្តោតសំខាន់ទៅលើចំណេះដឹង ក្នុងការរចនាកម្មវិធី និងបច្ចេកទេសអភិវឌ្ឍ
៦. ការទទួលខុសត្រូវ និងយល់ដឹងពីឥទិ្ធពលនៃផលវិបាករបស់បច្ចេកវិទ្យាទៅលើសង្គម និងបរិស្ថាន។
– អ្នកជំនាញក្នុងការគ្រប់គ្រង និងអភិវឌ្ឍបណ្តាញតភ្ជាប់ (Network Administrator)
– អ្នកជំនាញក្នុងការសរសេរកម្មវិធី និងរចនាកម្មវិធីកុំព្យូទ័រ(Computer Programmer)
– អ្នកជំនាញក្នុងការរចនា និងអភិវឌ្ឍគេហទំព័រ(Web Developer)
– អ្នកជំនាញក្នុងការបង្កើត និងគ្រប់គ្រងទិន្នន័យ (Database Administrator)
– និស្សិតអាចចាប់ផ្តើមពីអាជីពជាអ្នក IT Support ធម្មតាទៅជាប្រធាន ឬ អ្នកត្រួត
ពិនិត្យរួម (IT Manager) របស់ក្រុមហ៊ុនអាជីវកម្មឬអង្គការដែលប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)
ទំនាក់ទំនងលេខទូរស័ព្ទ 098 99 08 88 / 092 29 72 22