មហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្ត និងភាសាបរទេស


បរិញ្ញាបត្រអប់រំភាសាអង់គ្លេស


អំពីកម្មវិធីសិក្សា

បរិញ្ញាបត្រអប់រំភាសាអង់គ្លេស (Bacheor of English Education) ជាកម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីតដែលមានរយៈពេលសិក្សា ៤ឆ្នាំ។ កម្មវិធីសិក្សាទាំងមូលឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យអប់រំ                 ជាពិសេសការបង្រៀនភាសាអង់គ្លេសនិងការកើនឡើងនូវសាលាបណ្ដុះបណ្ដាលភាសា  សាលាចំណេះដឹងទូទៅពីកម្រិតបឋមសិក្សា ដល់វិទ្យាល័យទាំងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។ កម្មវិធីសិក្សានេះផ្តោតសំខាន់លើការអភិវឌ្ឍជំនាញនៃការបង្រៀនភាសាអង់គ្លេសការគ្រប់គ្រងការអប់រំ រួមទាំងចិត្តវិទ្យាអប់រំ និងគរុកោសល្យក្នុងការបង្រៀន។

លក្ខខណ្ឌនៃការចូលរៀន

– ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានព្រឹត្តិបត្រពិន្ទុថ្នាក់ទី១២

– ឆ្លងកាត់ការប្រឡងវាស់ស្ទង់កមិ្រតភាសាអង់គ្លេស

លក្ខណៈពិសេសនៃកម្មវិធីសិក្សា

– ការបង្រៀនភាសាអង់គ្លេសតាម (IELTS)

– ការអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចតែងការបង្រៀន

– ការគ្រប់គ្រងអប់រំកម្រិតមូលដ្ឋាន

– ការគ្រប់គ្រងគម្រោង

– ការគ្រប់គ្រងស្ថាប័ន

– ភាពជាអ្នកដឹកនាំ

អាស័យដ្ឋាន

អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)

ទំនាក់ទំនងលេខទូរស័ព្ទ  098 99 08 88 / 092 29 72 22