ថ្នាក់បរិញ្ញាបត្រនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្តល់ចំណេះដឹងលើផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងការវិភាគលើការវិនិយោគជាមូលដ្ឋាន ដើម្បីធ្វើអោយនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ដែលកើតមានក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងការវិនិយោគ។ ដេប៉ាតឺម៉ង់ឯកទេសធនាគារនិងហិរញ្ញវត្ថុ នឹងបង្ហាត់បង្រៀននិស្សិតឲ្យមានចំណេះដឹង ក្នុងការ វិភាគពីស្ថានភាពសេដ្ឋកិច្ចទូទៅ ការវិភាគហិរញ្ញវត្ថុ ការធ្វើផែនការហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងការសម្រេចចិត្តដើម្បីធ្វើការវិនិយោគ។ និស្សិតថ្នាក់បរិញ្ញាបត្រឯកទេសធនាគារ និងហិរញ្ញវត្ថុនឹងទទួលបាននូវការបណ្តុះបណ្តាលអំពីពាណិជ្ជកម្ម ការដោះស្រាយបញ្ហា ភាសាអង់គ្លេស កុំព្យូទ័ររដ្ឋបាល ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។
-ផ្តល់ដល់និស្សិតនូវសមត្ថភាពក្នុងការវិភាគហិរញ្ញវត្ថុ ផ្តល់អនុសាសន៍លើការសម្រេចចិត្តទាក់ទងនឹងការវិនិយោគព្រមទំាងការរៀបចំផែនការដើម្បីបង្កើនតម្លៃក្រុមហ៊ុន
-ផ្តល់ដល់និស្សិតនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីឧបករណ៍ហិរញ្ញវត្ថុ និងការសម្រេចចិត្តក្នុង គ្រឹះសា្ថនហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង
-ផ្តល់ដល់និស្សិតនូវការយល់ដឹងអំពីបញ្ហានានាដែលកើតមានក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនិងវិធីសាស្រ្តសម្រាប់ដោះស្រាយបញ្ហាទាំងនេះ
-ផ្តល់ដល់និស្សិតនូវការយល់ដឹងពីប្រភេទផ្សេងៗនៃផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
-ទទួលបានចំណេះដឹងលើឯកទេសធនាគារនិងហិរញ្ញវត្ថុដ៏ច្បាស់លាស់នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាពិសេសឱកាសការងារនៅក្នុងធនាគារពាណិជ្ជធនាគារវិនិយោគ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទូទៅ និងទីផ្សារហិរញ្ញវត្ថុ
-សមត្ថភាពក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងការរស់នៅ។
និស្សិតដែលសិក្សាបរិញ្ញាបត្រឯកទេសធនាគារនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យមេគង្គកម្ពុជានឹងអាចធ្វើការនៅតាមស្ថាប័នរដ្ឋ និងឯកជន នានាដូចជា៖
១. ស្ថាប័នរដ្ឋ
ដាក់ពាក្យប្រទ្បងប្រជែងក្របខណ្ឌរដ្ឋផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ
នៅគ្រប់ស្ថាប័នឬក្រសួងនានាដូចជា៖
– អគ្គនាយកដ្ឋានពន្ធដារ
– អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
– ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– អគ្គិសនីកម្ពុជា
– ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត…។
២. ស្ថាប័នឯកជន
– អ្នកផ្តល់សេវាអតិថិជន
– មន្រ្តីឥណទាន
– ជំនួយការអ្នកវិភាគមូលបត្រ
– ឈ្មួញជើងសាមូលបត្រ
– ភ្នាក់ងារធានារ៉ាប់រង
– អ្នកវិភាគអចលនទ្រព្យ
– ជំនួយការអ្នកវិភាគហិរញ្ញវត្ថុ
– ជំនួយការគណនេយ្យករ
– បេឡាករ
– បេឡាធិការ (Bank Teller)
អគារលេខ ៩បេ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំអូរបែកក្អម)
ទំនាក់ទំនងលេខទូរស័ព្ទ 098 99 08 88 / 092 29 72 22