សាររបស់សាកលវិទ្យាធិការ

សួរស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន។ខ្ញុំ បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំតស៊ូប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗអស់រយៈពេល១២ឆ្នាំកន្លងទៅនេះ និងបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក។ ក្រោយការប្រឡងបានបញ្ចប់ ជាការលើកទឹកចិត្តរបស់ខ្ញុំ អ្វីដែលប្អូនៗត្រូវធ្វើបន្តនោះគឺត្រូវបន្តការសិក្សានៅថ្នាក់    សាកល     វិទ្យាល័យនិងជ្រើសរើសជំនាញដែលប្អូនៗពេញចិត្តនិងចាប់យកជំនាញវិជ្ជាជីវៈណាមួយសម្រាប់ការងារនិងមុខរបរនាពេលអនាគតរបស់ប្អូនៗហើយក្នុងឱកាសនេះផងដែរខ្ញុំនឹងនិយាយពី    ចំនុចសំខាន់មួយចំនួនអំពីសាកលវិទ្យាល័យមេគង្គកម្ពុជាដើម្បីឱ្យប្អូនមានទន់ក្នុងការគិតពិចារណាជ្រើសរើសចូលមកសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ 

សាកលវិទ្យាល័យមេគង្គកម្ពុជាមានបទពិសោធន៍បណ្តុះបណ្តាលធនធានមនុស្ស២០ឆ្នាំកន្លងមកហើយក្នុងនោះដែរសាកលវិទ្យាល័យមានការបណ្តុះបណ្តាលប្រាំមហាវិទ្យាល័យ និងមានជំនាញឯកទេសជាច្រើនសម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។      ជាវត្ថុបំណងដើម្បីធ្វើឱ្យនិស្សិតដែលនឹងមកសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជាទទួលបាននូវលក្ខណៈពិសេសនៅពេលបញ្ចប់ការសិក្សា សាកលវិទ្យាល័យមេគង្គកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យ បេសកកម្ម និងលក្ខណៈពិសេសនៃកម្មវិធីសិក្សាដើម្បីប្រែក្លាយទៅជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យមួយឈានមុខគេក្នុងការបង្កើត             មគ្គុទេសន៍ដឹកនាំសម្រាប់សង្គមជាតិប្រកបដោយសមត្ថភាពដឹកនាំ ភាពជាសហគ្រិន និងការទទួលខុសត្រូវខ្ពស់ក្នុងសង្គមជាតិយើង។

ទាក់ទងនឹងកម្មវិធីសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មទាំងនេះ  សាកលវិទ្យាល័យមេគង្គកម្ពុជាបានធ្វើការបណ្តុះបណ្តាលនិស្សិតតាមរយៈប្រព័ន្ធក្រេឌីតស្របតាមកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដោយបានប្រើប្រាស់នូវសៀវភៅឯកសារជាភាសាអង់គ្លេស ជាមួយនឹងប្រព័ន្ធបង្រៀនជាភាសាខ្មែរ និង                  ភាសាអង់គ្លេសក្នុងពេលតែមួយប្រកបដោយភាពហ្មតចត់តឹងរឹងដែលបានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាអាចទទួលបាននូវឯកទេសមួយពិតប្រាកដព្រមទាំងភាសាអង់គ្លេសនិងកុំព្យូទ័ររដ្ឋបាលក្នុងពេលតែមួយ។

ជាទីបញ្ចប់ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាសមាជិកនៃគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជាខ្ញុំសូមជូនពរមាតាបិតាអាណាព្យាបាលព្រមទាំងប្អូនៗទាំងអស់នៅពុទ្ធទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីមានឃ្លៀងឃ្លាតឡើយ។