កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំដំណើរទស្សនៈកិច្ចសិក្សាជូនដល់សិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថា្នក់តំបន់ជំនាន់ទី១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ចំនួន៧៣នាក់ ដើម្បីផ្តល់ឱកាសដល់សិក្ខាកាមសិក្សាស្វែងយល់បន្ថែមនូវតំបន់រមណីយដ្ឋាន
ទេសចរណ៍សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ជាពិសេសគឺដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីមគ្គុទ្ទេសក៍ទេសចរណ៍រៀមច្បងថ្នាក់ជាតិស្តីពីវិធីសាស្រ្តដឹកនាំភ្ញៀវទេសចរណ៍ ប្រយោជន៍ដើម្បីចុះធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងទីភ្នាក់ងារទេសចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមេគង្គកម្ពុជាបានសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ បានចំនួនបីវគ្គរួចមកហើយ (ជំនាន់ទី១៥ និងទី១៦ នៅតំបន់ភ្នំពេញ និងជំនាន់ទី២២ នៅតំបន់សៀមរាប) ប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណៈជនគួរឱ្យកត់សម្គាល់។