កាលពីថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២២

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា  បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍” ដោយមានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយស៖

–  លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

–  លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា។

– លោក ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការរង និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា

– លោក កាយ រិទ្ធី សាកលវិទ្យាធិការង និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំង អនុប្រធានក្រុមការងារស.ស.យ.ក ទីប្រឹក្សាយុវជន សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងនិស្សិតប្រមាណជា ៩០នាក់។

កម្មវិធីសិក្ខាសាលានេះ មានគោលបំណងបំផុសស្មារតី លើកទឹកចិត្ត និងពង្រឹងសមត្ថភាពជូនដល់យុវជន និងនិស្សិត ដើម្បីបន្តសកម្មភាពការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍ឱ្យកាន់តែផុសផុលថែមមួយកម្រិតទៀត។ ក្នុងនោះផងដែរក៏មានការប្រគល់លិខិតសរសើរជូនដល់យុវជន និងនិស្សិតស្ម័គ្រចិត្ត ដែលបានបំពេញការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍កន្លងមក។