ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សានៃគណៈកម្មការធានាគុណភាពអប់រំនៃកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមមន្ត្រីវាយតម្លៃបានធ្វើការបូកសរុបបិទបញ្ចប់ដំណើរការវាយតម្លៃនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
![](https://mekong.edu.kh/wp-content/uploads/2023/11/403151108_776249744546062_3779855529919939151_n.jpg)
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងនូវចំណុចល្អៗជាច្រើនដែលសាកលវិទ្យាល័យបានអនុវត្ត និងបានផ្តល់អនុសាសន៍ល្អៗបន្ថែមទៀត ដើម្បីឱ្យសាកលវិទ្យាល័យបន្តធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនាពេលខាងមុខ។
តាងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត មានសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត សោម រតនា និងក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាដែលបានចុះវាយតម្លៃគុណភាពអប់រំនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងមានវិជ្ជាជីវៈខ្ពស់។
![](https://mekong.edu.kh/wp-content/uploads/2023/11/404007431_776249781212725_6768988359273209917_n.jpg)
សូមថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត អតីតនិស្សិត និងនិយោជកដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមផ្តល់ធាតុចូលក្នុងដំណើរការវាយតម្លៃនេះ។
![](https://mekong.edu.kh/wp-content/uploads/2023/11/403140302_776249994546037_371440363554298930_n.jpg)