គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សានៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជូនសាស្រ្តាចារ្យ ក្រោមប្រធានបទ “ការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ ជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងទ្រឹស្តី Bloom’s Taxonomy” ដែលមានការអញ្ជើញជាអធិបតីភាពពីសំណាក់លោកសាកលវិទ្យាធិការ និងការអញ្ជើញចូលរួមពីលោកសាកលវិទ្យាធិការរង ប្រធាន-អនុប្រធានគណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងសាស្រ្តាចារ្យនៃមហាវិទ្យាល័យទាំងប្រាំ កាលពីថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

សិក្ខាសាលានេះមានគោលបំណង៖

-ផ្សព្វផ្សាយពីចក្ខុវិស័យ បេសកម្ម និងគោលបំណងរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា

-បង្ហាញពីការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ ជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងទ្រឹស្តី Bloom’s Taxonomy