Library and Facility

សាកលវិទ្យាល័យមានបណ្ណាល័យចំនួន១ ដែលមានទំហំសរុបប្រមាណ ៣១០ម៉ែត្រការ៉េ ដែលក្នុងនោះ ៧០ម៉ែត្រការ៉េ ជាបន្ទប់ពិភាក្សា និង២៤០ម៉ែត្រការ៉េ ជាទំហំបណ្ណាល័យដែលមានកន្លែងអានចំនួន ៥៦កន្លែង និងមានបំពាក់សម្ភារៈមួយចំនួន ដូចជា តុវែង តុខ្លី កៅអី ទូដាក់សៀវភៅនិងឯកសារ  កង្ហារ និងកុំព្យូទ័រភ្ជាប់អ៊ីនធឺណិត ចំនួន ១០គ្រឿង ដែលអាចផ្តល់ភាពងាយស្រួលដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវ។ បណ្ណាល័យមានបរិយាកាសអំណោយផលក្នុងការអាន និងសិក្សាស្រាវជ្រាវ ដោយមានពន្លឺគ្រប់គ្រាន់ សោភ័ណភាពស្អាត និងមានសណ្តាប់ធ្នាប់។ បន្ថែមលើសពីនេះ  សាកលវិទ្យាល័យមានបន្ទប់ពិភាក្សា ជាក្រុមសម្រាប់និស្សិត ២០នាក់។


បណ្ណាល័យមានសៀវភៅសិក្សា  ទស្សនាវដី្ត និងឯកសារផ្សេងៗចំនួន ៦៣៤៥ក្បាល និងឯកសារផ្សេងៗ។ និស្សិតអាចខ្ចីសៀវភៅ ឬអាននៅបណ្ណាល័យផ្ទាល់ ដែលសៀវភៅ និងឯកសារទាំងអស់រួមមានជាភាសាខ្មែរ និងអង់គ្លេស ។ 

បណ្ណាល័យមានតម្កល់សៀវភៅគោល (Course books) តាមមុខវិជ្ជានីមួយៗចំនួន ០២ក្បាល និងចំពោះសៀវភៅដែលមាន Soft Copies នឹងផ្តល់ជូននិស្សិតតាម Google Drive។ សាកលវិទ្យាល័យបានរៀបចំប្រព័ន្ធគ្រប់គ្រងសៀវភៅក្នុងបណ្ណាល័យដោយបង្កើតប្រព័ន្ធគ្រប់គ្រងសៀវភៅដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន។