Events

សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា

នៅថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធី “សង្ក្រាន្តគ្រួសារសាកលវិទ្យាល័យមេគង្គកម្ពុជា” ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងឯកឧត្តមសាកលវិទ្យាធិការ ព្រមទាំង សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងអតីតនិស្សិត យុវជនស.ស.យ.ក ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងអបអរសាទរចូលឆ្នាំថ្មី ចូលរួមលើកកម្ពស់និងថែរក្សាវប្បធម៌ និងបង្កើនការសាមគ្គីភាពរវាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។ កម្មវិធីសង្ក្រាន្តគ្រួសារមេគង្គកម្ពុជាមាន៖ – ពិធីសូត្រមន្ត – លេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ វាយក្អម ទាញព្រ័ត្រ លាក់កន្សែង។ល។ – ការច្រៀងចាប៉ីដងវែង – របាំត្រុដិ របាំគែន របាំរស្មីដួងចន្ទ និងសិល្បៈជាច្រើនទម្រង់ទៀត។

Read more ›

“ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” នៃសាកលវិទ្យាល័យមកពីប្រទេសឥណ្ឌា

ថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួម “ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា” ដែលរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងមានតំណាងសាកលវិទ្យាល័យធំៗរបស់ឥណ្ឌាចំនួន១៥ អញ្ជើញចូលរួម។ ពិព័រណ៍នេះមានគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន ការតម្រង់ទិស និងការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា ដើម្បីជាការចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព”

ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព” ( Solidarity March) ពីកោះពេជ្រ ទៅវិមានឯករាជ្យ។​ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ និងក្តីស្រលាញ់របស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារខ្សែបន្ទាត់ព្រំដែន។

Read more ›

កម្មវិធី”មិត្តអប់រំមិត្ត-មិត្តជួយមិត្ត”

នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាមានកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជាសាខាខេត្ត ព្រះសីហនុ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនស.ស.យ.ក នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ រៀបចំកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ “មិត្តអប់រំមិត្ត-មិត្តជួយមិត្ត”។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ។ ក្នុងនោះក៏មានការចូលរួមពីឯកឧត្ដម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជារួមទាំង លោក កាយ រិទ្ធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំងលោក គាំ សុខុម នាយកសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ព្រមទាំង លោកស្រីនាយិកា ស៊ុន ចិន្ដា […]

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំទស្សនកិច្ចសិក្សាជូនដល់និស្សិតឆ្នាំមូលដ្ឋានវេនព្រឹកវគ្គទី១ ២០២៤-២០២៥  ទៅកាន់ព្រះបរមរាជវាំង និងសារមន្ទីរជាតិ

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំទស្សនកិច្ចសិក្សាជូនដល់និស្សិតឆ្នាំមូលដ្ឋានវេនព្រឹកវគ្គទី១ ២០២៤-២០២៥  ទៅកាន់ព្រះបរមរាជវាំង និងសារមន្ទីរជាតិ។

Read more ›

អបអរសាទរពិធីសំណេះសំណាល​ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា

នាថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ អបអរសាទរពិធីសំណេះសំណាល​ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ នៅមណ្ឌលសន្និបាត​ និងអន្តរជាតិជ្រោយចង្វារ​ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ក៏មានការចូលរួមពី ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន៤រូប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាសរុប១៣២រូប។

Read more ›

ពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន​ តេជោរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា

នាថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន​ តេជោ

Read more ›

SUBSCRIBE TO OUR NEWSLETTER