COMMUNITY & NEWS

ពិធីវាយតម្លៃគុណភាពអប់រំ នៃគណៈកម្មការធានាគុណភាពអប់រំនៃកម្ពុជា

ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សានៃគណៈកម្មការធានាគុណភាពអប់រំនៃកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមមន្ត្រីវាយតម្លៃបានធ្វើការបូកសរុបបិទបញ្ចប់ដំណើរការវាយតម្លៃនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងនូវចំណុចល្អៗជាច្រើនដែលសាកលវិទ្យាល័យបានអនុវត្ត និងបានផ្តល់អនុសាសន៍ល្អៗបន្ថែមទៀត ដើម្បីឱ្យសាកលវិទ្យាល័យបន្តធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនាពេលខាងមុខ។ តាងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត មានសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត សោម រតនា និងក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាដែលបានចុះវាយតម្លៃគុណភាពអប់រំនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងមានវិជ្ជាជីវៈខ្ពស់។ សូមថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត អតីតនិស្សិត និងនិយោជកដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមផ្តល់ធាតុចូលក្នុងដំណើរការវាយតម្លៃនេះ។

Read more ›

ការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ

គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សានៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជូនសាស្រ្តាចារ្យ ក្រោមប្រធានបទ “ការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ ជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងទ្រឹស្តី Bloom’s Taxonomy” ដែលមានការអញ្ជើញជាអធិបតីភាពពីសំណាក់លោកសាកលវិទ្យាធិការ និងការអញ្ជើញចូលរួមពីលោកសាកលវិទ្យាធិការរង ប្រធាន-អនុប្រធានគណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងសាស្រ្តាចារ្យនៃមហាវិទ្យាល័យទាំងប្រាំ កាលពីថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ សិក្ខាសាលានេះមានគោលបំណង៖ -ផ្សព្វផ្សាយពីចក្ខុវិស័យ បេសកម្ម និងគោលបំណងរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា -បង្ហាញពីការអនុវត្តកម្មវិធីសិក្សាដោយផ្តោតលើការបន្ស៊ីលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃ ជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងទ្រឹស្តី Bloom’s Taxonomy

Read more ›

កម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិត ដែលបានបញ្ចប់ដោយជោគជ័យនូវការសិក្សាវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស និងវគ្គត្រៀមខ្លួនសម្រាប់អាជីពការងារ

នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិត ដែលបានបញ្ចប់ដោយជោគជ័យនូវការសិក្សាវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស និងវគ្គត្រៀមខ្លួនសម្រាប់អាជីពការងារ ក្រោមអធិបតីភាព លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ និងសាស្រ្តាចារ្យឧទ្ទេសនៃកម្មវិធីខាងលើ។ គោលបំណងនៃកម្មវិធីនេះ៖ -លើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បញ្ចប់វគ្គបណ្តុះបណ្តាល -ចែករំលែកគន្លឹះ និងបទពិសោធន៍សំខាន់ៗ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមានវគ្គអភិវឌ្ឍន៍ភាសាអង់គ្លេស ដូចជា វគ្គ I Can English Program វគ្គវិញ្ញាបនបត្រឯកទេសភាសាអង់គ្លេស (English Diploma) វគ្គភាសាអង់គ្លេសសម្រាប់អ្នកទាំងអស់គ្នា (English for Everyone Program) ដែលវគ្គទាំងអស់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះភាសាអង់គ្លេស ជូននិស្សិត និងអភិវឌ្ឍន៍បន្ថែមនូវការប្រើប្រាស់ ភាសាអង់គ្លេសរបស់និស្សិត ឱ្យកាន់តែល្អប្រសើរ។

Read more ›

កម្មវិធីដាំកូនឈេីចំនួន៥០០ដើម ក្រោមប្រធានបទ យុវជនមួយរូប ដាំកូនឈើមួយដើម

សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំកម្មវិធីដាំកូនឈេីចំនួន៥០០ដើម ក្រោមប្រធានបទ “យុវជនមួយរូប ដាំកូនឈើមួយដើម” និងកម្មវិធីទស្សនៈកិច្ច សិក្សាស្វែងយល់អំពីកសិទេសចរណ៍ (កសិទេសចរណ៍ ម៉ុង ប្ញទ្ធី សែនជ័យ) ដែលមានទីតាំស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។ សម្រាប់និស្សិតដែលចង់ចូលរួមសូមទំនាក់ទំនងតាមរយៈ 081 272 221 /096 565 3878 /095 731 050

Read more ›

ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យមេគង្គកម្ពុជា និង Fukuoka Foreign Language College (ប្រទេសជប៉ុន)

នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជា និង Fukuoka Foreign Language College (ប្រទេសជប៉ុន) បានចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណង ដូចខាងក្រោម៖ ក. ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ខ. ការផ្លាស់ប្តូរនិស្សិតទៅវិញទៅមក គ. ការផ្លាស់ប្តូរសម្ភារៈ ការបោះពុម្ពផ្សាយ និងព័ត៌មានផ្សេងទៀត ឃ. សកម្មភាពសហការ ដូចជា ការស្រាវជ្រាវរួម សិក្ខាសាលា បាឋកថា។ល។

Read more ›

កម្មវិធីអបអរសារទរទិវាគ្រូបង្រៀន ៥ តុលា ២០២៣

នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គបានរៀបចំកម្មវិធីអបអរសារទរទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់គណៈគ្រប់គ្រង និងមានការចូលរួមពីព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង និងសាស្ត្រាចារ្យ ព្រមទាំងនិស្សិត។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង៖ – រំលឹកគុណដល់សាស្រ្តាចារ្យទាំងអស់នៃសាកលវិទ្យាល័យមេគង្គកម្ពុជា – បំផុសគំនិត និងណែនាំដល់និស្សិតអំពីអត្ថន័យនៃកម្មវិធីទិវាគ្រូបង្រៀន – ការលើកទឹកចិត្តឱ្យនិស្សិតបន្តធ្វើការរំលឹកគុណគ្រូ – បង្ហាញទឹកចិត្តរបស់និស្សិតចំពោះសាស្ត្រាចារ្យ – ការបង្ហាញទឹកចិត្តរបស់សាស្ត្រាចារ្យចំពោះនិស្សិត និងការផ្តល់ឱវាទដល់និស្សិតឱ្យមានសីលធម៌វិជ្ជាជីវៈ ភាពអត់ធ្មត់ ការតស៊ូ និងការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ

Read more ›

សាកលវិទ្យាល័យមេគង្គកម្ពុជាបាននាំយកមូលនិធិពីការរៃអង្គាសថវិកាពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត

នៅថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជាបាននាំយកមូលនិធិពីការរៃអង្គាសថវិកាពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បានចំនួន ១ ៤០០ ០០០រៀល (មួយលានបួនសែនរៀន) ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងចូលរួមចំណែកក្នុងរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ការព្យាបាលជំងឺដល់កុមារកម្ពុជា។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលមានទឹកចិត្តសប្បុរសធម៌ ស្រលាញ់ និងគាំទ្រកិច្ចការមនុស្សធម៌របស់សាកលវិទ្យាល័យ មេគង្គកម្ពុជា។ សូមជូនពរដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីមង្គល វិបុលសុខ និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Read more ›

ដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតចំនួន៧៥នាក់ ទៅកាន់រោងចក្រ ខ្មែរប៉ែវើរីជីស

នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតចំនួន៧៥នាក់ ទៅកាន់រោងចក្រ ខ្មែរប៉ែវើរីជីស ( Khmer Beverages ) ក្នុងគោលបំណងចង់អោយនិស្សិតបានសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ក៏ដូចជាបានឃើញដោយផ្ទាល់ពីគ្រឿងចក្រ និងបច្ចេកវិទ្យាប្រើដើម្បីផលិត។ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណ:គ្រប់គ្រង និងបុគ្គលិករោងចក្រ ខ្មែរប៉ែវើរីជីស ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងបានពន្យល់ណែនាំដល់និស្សិតយ៉ាងក្បោះក្បាយ អំពីសង្វាក់ផលិតកម្មរបស់រោងចក្រផ្ទាល់។

Read more ›

កម្មវិធីសិក្ខាសាលាស្តីពី យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍

កាលពីថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២២ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា  បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “យុវជនចូលរួមការងារស្ម័គ្រចិត្ត និងកិច្ចការសហគមន៍” ដោយមានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយស៖ –  លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ –  លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា។ – លោក ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការរង និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា – លោក កាយ រិទ្ធី សាកលវិទ្យាធិការង និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំង អនុប្រធានក្រុមការងារស.ស.យ.ក ទីប្រឹក្សាយុវជន សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងនិស្សិតប្រមាណជា ៩០នាក់។ កម្មវិធីសិក្ខាសាលានេះ […]

Read more ›

SUBSCRIBE TO OUR NEWSLETTER