កម្មវិធី”មិត្តអប់រំមិត្ត-មិត្តជួយមិត្ត”
នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាមានកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជាសាខាខេត្ត ព្រះសីហនុ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនស.ស.យ.ក នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ រៀបចំកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ “មិត្តអប់រំមិត្ត-មិត្តជួយមិត្ត”។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ។ ក្នុងនោះក៏មានការចូលរួមពីឯកឧត្ដម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជារួមទាំង លោក កាយ រិទ្ធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំងលោក គាំ សុខុម នាយកសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ព្រមទាំង លោកស្រីនាយិកា ស៊ុន ចិន្ដា […]








